Spurs យកឈ្នះ Bayern ដោយបាល់ប៉េណាល់ទី លើកពាន Audi Cup (មានវីដេអូ)
Spurs លេង Pre-season ល្អម្ល៉េះ! (មានវីដេអូ)
អាល្លឺម៉ង់៖ ក្លិប Tottenham Hotspur បានបញ្ចប់ Pre-season ដោយក្លាយជាជើងឯកពានរង្វាន់មិត្តភាព Audi Cup បន្ទាប់ពីយកឈ្នះលើក្រុមជើងឯកអាល្លឺម៉ង់ Bayern Munich ដោយបាល់ប៉េណាល់ទីកាត់សេចក្ដី ៦-៥ ក្រោយចប់៩០នាទី លទ្ធផល ២-២ កាលពីយប់មិញ។
Spurs បានធ្វើការនាំមុខ ដោយគ្រាប់បាល់២គ្រាប់ របស់ Lamela និង Eriksen នៅនាទី១៩ និង ៥៩។ ក៏ប៉ុន្តែ នៅនាទី៦១ Bayern បានធ្វើការវាយបកតាមបាន១គ្រាប់ ពីយុវជន Jann-Fiete Arp ហើយបន្ថែមគ្រាប់ទី២ ដែលជាគ្រាប់តាមស្មើ នៅចុងតង់ទីពីរ ខ្សែប្រយុទ្ធវ័យ១៨ឆ្នាំ Alphonso Davies ។ នៅក្នុងការទាត់បាល់កាត់សេចក្ដី ក្រុមម្ខាងៗ ទាត់ ៧គ្រាប់ ដោយ Spurs ធ្វើមិនបានសម្រេច១លើកពី Eriksen ខណៈ Bayern ទាត់មិនចូលពី Alaba និង Boateng ៕
សូមទស្សនាវីដេអូ៖
អត្ថបទ៖ ចាន់ សោភ័ណ្ឌលាភ

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍