Zlatan និយាយយ៉ាងម៉េចរឿង Pogba ចង់ចាកចេញពី ManUtd
អាមេរិក៖ Zlatan Ibrahimovic បានប្រាប់ Manchester United ថា នឹងអនុញ្ញាតឲ្យ Paul Pogba ចាកចេញ ប្រសិនបើខ្សែបម្រើរូបនេះ មិនមានចំណាប់អារម្មណ៍ក្នុងការស្នាក់នៅ Old Trafford ។
Pogba វ័យ ២៦ឆ្នាំបាននិយាយថា គាត់ចង់បាន “ការប្រកួតប្រជែងថ្មី” ហើយភ្នាក់ងាររបស់គាត់គឺ Mino Raiola បានឱ្យដឹងថា កីឡាករអន្តរជាតិបារាំងកំពុងតែចង់ចាកចេញពី ManUtd ។ Ibrahimovic ដែលជាអតីតមិត្តរួមក្រុមរបស់ Pogba បាននិយាយថា ក្លិបយក្សនៃក្របខ័ណ្ឌ Premier League គួរតែអនុញ្ញាតឲ្យខ្សែបម្រើរូបនេះចាកចេញ។
តារាឆ្នើមរបស់ក្លិប LA Galaxy បានប្រាប់ BBC ថា “ខ្ញុំគិតថា ប្រសិនបើគាត់មិនចង់ស្នាក់នៅ វាគ្មានន័យអ្វីដើម្បីរក្សាគាត់ទេ” ។ ឲ្យគាត់ទៅ ប្រសិនបើគាត់ចង់ទៅ។ នេះជាក្លិប និងការគ្រប់គ្រង ព្រោះអ្នកមិនចង់បានកីឡាករនៅក្នុងក្លិប ឬក្នុងក្រុមរបស់អ្នកដែលមិនចង់ស្នាក់នៅនោះទេ ព្រោះអ្នកដឹងថា កីឡាករនឹងមិនលេងឲ្យអស់ ១០០% ឡើយ។
ក្រុមបិសាចក្រហម Manchester United នឹងលេងការប្រកួតចុងក្រោយរបស់ពួកគេ មុនបើករដូវកាលទល់នឹងក្រុម AC Milan ក្នុងពានរង្វាន់ International Champions Cup នៅថ្ងៃសៅរ៍៕

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍