Connect with us

ក្នុងចំណោមអាស៊ានទាំង១០ប្រទេស តើប្រទេសណាមានចំនួនថ្ងៃឈប់សម្រាកច្រើនជាងគេ?

ស្មានកម្ពុជាមានថ្ងៃឈប់ច្រើនជាងគេ តាមពិតប្រទេសមួយនេះសោះ

សង្គម៖ ប្រសិនបើមិនមានការស្រាវជ្រាវច្បាស់លាស់នោះទេ មនុស្សមួយចំនួននៅស្រុកខ្មែរប្រហែលជាគិតថាប្រទេសកម្ពុជាមានចំនួនថ្ងៃឈប់សម្រាកច្រើនជាងគេហើយ ផ្ទុយស្រឡះពីការគិត អ្នកទាំងអស់គ្នានឹងមានភាពភ្ញាក់ផ្អើលចំពោះលទ្ធផលព្រោះបើទោះបីជាប្រទេសកម្ពុជាមានថ្ងៃឈប់សម្រាកច្រើន ប៉ុន្តែក្នុងចំណោមអាស៊ានទាំង១០នៅមានប្រទេសដែលមានថ្ងៃឈប់សម្រាកច្រើនថ្ងៃជាងប្រទេសកម្ពុជាទៅទៀត តោះទៅមើលចំនួនថ្ងៃឈប់សម្រាកក្នុងឆ្នាំ២០១៩ទាំងអស់គ្នា
១. វៀតណាម៖ ប្រទេសវៀតណាមមានចំនួនថ្ងៃឈប់សម្រាកតិចជាងគេក្នុងចំណោមប្រទេសអាស៊ានទាំង១០ដោយមានចំនួនតែ១១ថ្ងៃតែប៉ុណ្ណោះក្នុងឆ្នាំ។
២. ឡាវ៖ ប្រទេសដែលមានភាសា និង វប្បធម៌ស្ទើរតែដូចប្រទេសថៃទាំងស្រុងមួយនេះគឺមានថ្ងៃឈប់សម្រាកត្រឹមតែ១៣ថ្ងៃប៉ុណ្ណោះក្នុងមួយឆ្នាំ។
៣. សឹង្ហបុរី៖ ចំនួនប្រទេសដែលស្ថិតនៅលើកោះតូចមួយនេះវិញក៏មានចំនួនថ្ងៃឈប់សម្រាកតិចដែល បើគិតជាឆ្នាំគឺមានចំនួនតែ១៤ថ្ងៃប៉ុណ្ណោះ។

៤. ប៊្រុយណេ៖ ប្រទេសដែលមានចំនួនប្រជាជនតែកន្លះលាននាក់ពិតជាធ្វើឱ្យមានភាពភ្ញាក់ផ្អើលដោយសារចំនួនថ្ងៃឈប់សម្រាកគឺមានរហូតដល់១៩ថ្ងៃក្នុងមួយឆ្នាំ។
៥. ឥណ្ឌូណេស៊ី៖ ចំណែកឯប្រទេសដែលកាន់សាសនាម៉ូស្លីមធំជាងគេមួយនេះវិញគឺមានថ្ងៃឈប់សម្រាកចំនួន២០ថ្ងៃ។
៦. ហ្វីលីពីន៖ ប្រទេសដែលកាន់សាសនាគ្រឹស្តស្ទើរតែ១០០%នៃប្រជាជនទាំងអស់នេះមានថ្ងៃឈប់សម្រាកចំនួន២១ថ្ងៃដែលភាគច្រើនសម្រាប់ប្រារព្ធបុណ្យសាសនា។
៧. មីយ៉ាន់ម៉ា៖ ក្រឡេកមើលពីប្រទេសដែលកាន់សាសនាព្រះពុទ្ធនេះវិញគឺមានចំនួនថ្ងៃឈប់សម្រាក២៥ថ្ងៃក្នុងមួយឆ្នាំ។
៨. ថៃ៖ ប្រទេសដែលទទួលភ្ញៀវទេសចរច្រើនមួយនេះវិញមានការឈប់សម្រាកច្រើនគួរសមដែលក្នុងមួយឆ្នាំមានចំនួន២៦ថ្ងៃ។
៩. កម្ពុជា៖ បន្ទាប់ពីប្រទេសជិតខាងមានការឈប់សម្រាករហូតដល់២៦ថ្ងៃ។

១០. ម៉ាឡេស៊ី៖ ប្រទេសដែលជាប់ចំណាត់ថ្នាក់មានថ្ងៃឈប់សម្រាកច្រើនជាងគេក្នុងចំណោមប្រទេសអាស៊ានទាំង១០នោះគឺជាប្រទេសម៉ាឡេស៊ីទៅវិញទេដែលមានរហូតដល់៥០ថ្ងៃឯណោះក្នុងមួយឆ្នាំ៕

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

    Loading...

    ពេញនិយម