ក្រោយផឹកហើយ តើអាល់កុល បន្តនៅក្នុងខ្លួនយើងយូរប៉ុណ្ណា?
ក្រោយផឹកហើយ តើអាល់កុល បន្តនៅក្នុងខ្លួនយើងយូរប៉ុណ្ណា?
ការផឹកគ្រឿងស្រវឹង មិនត្រូវគេចាត់ទុកជារឿងល្អនោះទេ ប៉ុន្ដែមនុស្សមួយចំនួន នៅបន្ដរីករាយផឹកវា ជាមួយពួកម៉ាក ឬគ្រួសារ។ ក្រៅពីប៉ះពាល់ដល់សុខភាពខ្លួនឯងផ្ទាល់ ការផឹកគ្រឿងស្រវឹង ក៏អាចបង្កគ្រោះថ្នាក់ខាងក្រៅផងដែរ ជាពិសេសការបង្កគ្រោះថ្នាក់ចរាចរណ៍។ ដើម្បីបង្ការគ្រោះថ្នាក់បណ្ដាលមកពីការផឹកគ្រឿងស្រវឹងដូច្នេះ ដំបូងយើងគួរដឹងថា តើគ្រឿងស្រវឹង (អាល់កុល) បន្ដនៅក្នុងខ្លួនរបស់យើងបានយូរប៉ុណ្ណា មុនបើកបរ?
តាមពិតទៅ វាអាស្រ័យលើរាងកាយរបស់យើង អាចធ្វើមេតាប៉ូលិសសារធាតុអាល់កុលបានលឿនប៉ុណ្ណា។ ប៉ុន្ដែមនុស្សភាគច្រើន អាចរំលាយសារធាតុអាល់កុល កន្លះកែវ ក្នុងរយៈពេល ១ម៉ោង។ ដូច្នេះ ប្រសិនបើយើងផឹកអាល់កុល ៨០មីល្លីលីត្រ ហើយឈប់ផឹក ជាតិអាល់កុល ៥០មីល្លីម៉ែត្រ នឹងបន្ដស្ថិតនៅក្នុងខ្លួនរបស់យើងទៀត ក្នុងរយៈពេល ២ម៉ោងក្រោយ។
ជាមួយគ្នានេះ ប្រដាប់តេស្ដខ្យល់ អាចវាស់ជាតិអាល់កុលក្នុងឈាម តាមរយៈការគណនាបរិមាណអាល់កុលនៅក្នុងខ្យល់ ដែលយើងផ្លុំចូលក្នុងប្រដាប់តេស្ដខ្យល់នេះ។ នៅពេលយើងមានកម្រិតជាតិអាល់កុលក្នុងឈាម ០,០៨ នោះមានន័យថា យើងកំពុងស្ថិតនៅក្រោមឥទ្ធិពលអាល់កុល។ ប៉ុន្ដែ វាអាស្រ័យលើមនុស្សម្នាក់ៗផងដែរ ដែលមានរាងកាយ និងការទទួលឥទ្ធិពលជាតិអាល់កុលផ្សេងៗគ្នា។
យើងប្រហែលជាភ្ញាក់ផ្អើលហើយ ពេលដឹងថា ក្រោយផឹកហើយ ជាតិអាល់កុល នៅតែអាចរកឃើញរហូតដល់ ៦ម៉ោង នៅក្នុងឈាម ១២-២៤ម៉ោង នៅក្នុងទឹកនោម ដង្ហើម និងទឹកមាត់ និង ៩០ថ្ងៃ នៅក្នុងសក់៕
ប្រភព៖ Hello Krupet

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍