Connect with us

ឡានអ្នកនាង ឆៃ លីដាឡែន ត្រូវគេបុក

ពិតជាស៊យមែន ដាឡែន

ភ្នំពេញ ៖ អ្នកនាង ឆៃ លីដាឡែន ជួបគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយកាលពីយប់មិញ វេលាម៉ោង១:៣០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី១ ខែសីហា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវទន្លេសាប មុខអូតែលសុខា ស្ថិតនៅក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។

ក្នុងហេតុការណ៍នោះអ្នកនាងក៏បានឃើញបុរសម្នាក់ ដែលជាជនរងគ្រោះនោះ បានជិះម៉ូតូមួយគ្រឿងបោះពួយយ៉ាងលឿន បានវ៉ារថយន្តដឹកសំរាមហើយក៏បានជ្រុលទៅបុករថយន្តរបស់អ្នកនាង ឆៃ លីដា ឡែន ដែលកំពុងចតអែបនឹងចិញ្ចើមផ្លូវ ពីមុខអូតែលសុខា បណ្ដាលឱ្យរថយន្តរបស់គាត់ខូចខាតយ៉ាងដំណំ ចំណែកបុរសនោះរងរបួសយ៉ាងធ្ងន់ធ្ងរ ។

ក្រោយពីមានហេតុនេះកើតឡើងមក អ្នកនាងក៏ឃើញមានសមត្ថកិច្ចមូលដ្ឋាន បានសុំឱ្យអ្នកនាង និងភាគីម្ខាងទៀតធ្វើការសម្របសម្រួលគ្នា ដោយដោយបុរសដែលបានបើកម៉ូតូបង្កគ្រោះថ្នាក់នោះបានសុំទោសទៅលើម្ចាស់រថយន្ត ខណៈពេលនោះអ្នកនាង ឆៃ លីដាឡែន យល់ព្រមអធ្យាស្រ័យឱ្យបុរសនោះ ដោយមិនបានទាមទារសំណងអ្វីនោះឡើយ គ្រាន់តែប្រាប់ថាថ្ងៃក្រោយកុំជិះ លឿនពេក រួចបានចែកផ្លូវទៅរៀងៗខ្លួន។

ដោយបានសម្របសម្រួលគ្នាហើយ ភាគីទាំងសងខាងសម្រេចចិត្តយករថយន្ត និងម៉ូតូជួសជុលធ្វើរៀងៗខ្លួន ដើម្បីបញ្ចប់រឿង ចំណែកអ្នករងរបួសធ្ងន់ត្រូវបានឡានពេទ្យសង្គ្រោះបន្ទាន់ដឹកបញ្ជូនទៅព្យាបាលនៅមន្ទីពេទ្យបាត់ទៅ៕

អត្ថបទ៖ ឡុង រតនា

    Loading...

    ពេញនិយម