Inter ចូលខ្លួនដណ្ដើមយក Dybala ក្រោយកីឡាកររូបនេះទាមទារថ្លៃឈ្នួលពីបិសាចក្រហមខ្ពស់ពេក
Inter ចូលខ្លួនដណ្ដើមយក Dybala ក្រោយកីឡាកររូបនេះទាមទារថ្លៃឈ្នួលពីបិសាចក្រហមខ្ពស់ពេក
អ៊ីតាលី៖ ការទាមទារប្រាក់ឈ្នួលរបស់ Paulo Dybala គឺជាចំណុចមួយដែលធ្វើឲ្យកិច្ចព្រមព្រៀងរវាង Manchester United និង Juventus មានការរាំងស្ទះ។
យោងតាមរបាយការណ៍ជាច្រើននៅអ៊ីតាលីពី Calciomercato.it, Rai Sport និង Tuttomercatoweb បានឲ្យដឹងថា Dybala គ្មានបំណងផ្លាស់ទៅ Old Trafford ជាថ្នូរនឹង Lukaku ទេ។ ហើយសារព័ត៌មាននៅអង់គ្លេសបានអះអាងថា Dybala កំពុងស្នើសុំថ្លៃឈ្នួលខ្ពស់ជាង Paul Pogba និងចង់បានគុណទ្វេរដង ដែលបច្ចុប្បន្នទទួលបាន ៧,៥ លានផោនក្នុងមួយឆ្នាំ បូករួមទាំងប្រាក់រង្វាន់។
The Corriere dello Sport បានចុះផ្សាយនៅទំព័រមុខថា Inter នឹងទាញយកប្រយោជន៍ពីស្ថានភាពនេះ និងការខឹងសម្បាររបស់ Dybala ចំពោះ Juventus ។ ហើយនេះមិនមែនជាការចាប់អារម្មណ៍ថ្មីនោះទេ ព្រោះនាយកក្លិបរបស់ Inter លោក Beppe Marotta នេះហើយដែលជាអ្នកនាំ Dybala ទៅកាន់ Juventus ពីក្លិប Palermo។
ប្រសិនបើ Dybala ត្រូវជំរុញឲ្យចូលរួម Inter នោះ Juventus នឹងបង្វែកគោលដៅពី Lukaku ទៅដោះដូរ Dybala ជាមួយកីឡាករ Mauro Icardi វិញ៕

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍