Connect with us

Update៖ ផ្ទុះគ្រាប់បែកនៅ ៣ទីតាំងផ្សេងៗគ្នា នៅក្រុងបាងកក

Update៖ ផ្ទុះគ្រាប់បែកនៅ ៣ទីតាំងផ្សេងៗគ្នា នៅក្រុងបាងកក

ថៃ៖ សមត្ថកិច្ចថៃ បានឱ្យដឹងថា មានការបំផ្ទុះគ្រាប់បែក ចំនួន ៣ទីតាំងផ្សេងៗគ្នា នៅទីក្រុងបាងកក នាព្រឹកថ្ងៃសុក្រ ទី២ ខែកក្កដា ឆ្នាំ២០១៩នេះ។

សេចក្ដីរាយការណ៍បានឱ្យដឹងថា ការផ្ទុះលើកទីមួយ កើតឡើងនៅស្ថានីយរថភ្លើងលើអាកាស Chong Nonsi នៅម៉ោងមនុស្សកំពុងចេញធ្វើការ, ផ្ទុះលើកទី២ នៅផ្លូវ Rama IX ក្នុងខណ្ឌ Suan Luang និងផ្ទុះលើកទី៣ នៅម៉ោងជិត ១០ ព្រឹក ក្បែរអគាររដ្ឋាភិបាល នៅ Chaeng Wattana។

មនុស្សមួយចំនួន ដែលរងរបួស ក្នុងការបំផ្ទុះនៅផ្លូវ Rama IX ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ Sirindhorn ។

សូមជម្រាបថា ការផ្ទុះនេះ កើតឡើង ខណៈលោករដ្ឋមន្ត្រីការបរទេសអាមេរិក Mike Pompeo កំពុងថ្លែងសន្ទរកថា ក្នុងកិច្ចប្រជុំកំពូលអាស៊ានប្រចាំឆ្នាំ នៅក្រុងបាងកក៕

ប្រភព៖ Coconuts

ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

    Loading...

    ពេញនិយម