Connect with us

សកម្មភាពរបស់ពូៗអ៊ុៗ ប្រមូលសំរាមក្នុងលូ ថ្មីៗនេះ ធ្វើឱ្យគ្រប់គ្នាសរសើរ

ពិតជាគួរឱ្យសរសើរ ពួកគាត់មែន!

ភ្នំពេញ៖ យោងតាមទំព័រហ្វេកប៊ុកផ្លូវការរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០១៩នេះ បានបង្ហោះពីសកម្មភាពរបស់បងៗអ៊ុៗ ដែលជាកម្មករសម្អាតសំរាម និងបូមស្ដារភក់ ដោយពួកគាត់ បាននិងកំពុងបំពេញការងារ ដោយធ្វើការប្រមូលសម្អាតសំរាម និងស្ដារភក់បណ្ដាញលូមេ ដែលឆ្លងកាត់វត្តមហាមន្ត្រី។

សកម្មភាពរបស់ពួកគាត់ ទទួលបានការស្វាគមន៍ជាខ្លាំងពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គម។ អ្នកលេងម្នាក់ បានសរសេរថា៖ “ព្រះ។ សូមមេត្តាទិញស្បែកជើងឃ្លុបពាក់ដល់ចង្កេះ ឬស្មា ចុះកើបសំរាមផង (នៅថៃមានលក់)”។ ហើយម្នាក់ទៀតសរសេរថា៖ “អរគុណចំពោះការខិតខំប្រឹងប្រែងមួយនេះ” ។

សូមជម្រាបថា ថ្មីៗនេះ អាជ្ញាធររាជធានីភ្នំពេញ បានធ្វើការបូមស្ដារភក់បណ្ដាញលូមេឆ្លងកាត់វត្តមហាមន្ត្រី និងប្រឡាញទួលស្លែងខាងលិច ព្រមទាំងប្រឡាយបឹងត្របែកផងដែរ៕

  

អត្ថបទ៖ ចាន់ សោភ័ណ្ឌលាភ

    Loading...

    ពេញនិយម