កម្ពុជា ធ្លាក់ពីពានរង្វាន់យុវជន U15 អាស៊ាន ក្រោយចាញ់៣ប្រកួត
ពិតជាគួរឱ្យសោកស្ដាយខ្លាំងណាស់
ថៃ៖ ក្រុមបាល់ទាត់យុវជនអាយុក្រោម១៥ឆ្នាំ (U15) កម្ពុជា បានហាលអាវនៅក្នុងវគ្គសន្សំពិន្ទុ ពូល B ពានរង្វាន់យុវជនអាស៊ាន AFF U15 Championship ឆ្នាំ២០១៩ ដែលរៀបចំនៅក្នុងប្រទេសថៃ បន្ទាប់ពីក្រុម U15 កម្ពុជា បានប្រកួតចាញ់ក្រុមម្ចាស់ផ្ទះ ថៃ ដោយលទ្ធផល ៤-០ កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០១៩។
បរាជ័យនេះ ធ្វើឱ្យកម្ពុជា មិនអាចមានឱកាសឆ្លងទៅកាន់វគ្គបន្តបានឡើយ ទោះបីជាកម្ពុជា នៅសល់ ២ប្រកួតក្នុងដៃក៏ដោយ ក្រោយពីចាញ់ ៣ប្រកួត ពោលគឺចាញ់ អូស្ត្រាលី ៣-១ ចាញ់ម៉ាឡេស៊ី ២-០ និង ចាញ់ថៃ។ យ៉ាងណាក៏ដោយ កម្ពុជា ត្រូវប្រកួតបង្គ្រប់កិច្ច ទល់នឹង ព្រុយណេ នៅថ្ងៃទី៣ ខែសីហា ហើយប្រកួតទល់នឹង ឡាវ នៅថ្ងៃទី៥ ខែសីហាខាងមុខនេះ៕
អត្ថបទ៖ ចាន់ សោភ័ណ្ឌលាភ

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍