ការពិតកន្ទុយបារីនាំទុក្ខដល់បរិស្ថានខ្លាំងជាងប្លាស្ទីកទៀត
ប្រមាណ៤.៥ពាន់លានបារីក្នុងមួយឆ្នាំ
សង្គម៖ មនុស្សជាច្រើនដែលបានគិតថា ប្លាស្ទីកគឺជារបស់ដែលធ្វើឱ្យផែនដីរងគ្រោះខ្លាំងដោយសារត្រូវចំណាយរយៈពេលរាប់រយឆ្នាំក្នុងការរំលាយ និង នាំទុកខ្លាំងដល់ពពួកសត្វដែលរស់នៅក្នុងទឹក ប្លាស្ទីកជាចំណែកដែលបំផ្លាញដល់ភពផែនដី ប៉ុន្តែមានរបស់ម៉្យាងទៀតដែលមានឥទ្ធិពលខ្លាំងជាងប្លាស្ទីកទៀតនោះគឺកន្ទុយបារី។
យោងតាមការសិក្សាស្រាវជ្រាវថ្មីមួយនៅសកលវិទ្យាល័យ Anglia Ruskin នាចក្រភពអង់គ្លេសបានបង្ហាញថា កន្ទុយបារីមិនត្រឹមតែជារបស់ដែលបំផ្លាញដល់បរិស្ថាន និង សត្វដែលរស់នៅក្នុងទឹកប៉ុណ្ណោះទេ ថែមទាំងនាំបញ្ហដល់ផ្ទៃដីថែមទៀតផងដោយសារបារីផ្សំឡើងពីសារធាតុដែលអាចបង្កឱ្យមានគ្រោះថ្នាក់ខ្លាំងដែលជាហេតុនាំឱ្យប៉ះពាល់ដល់រុក្ខជាតិលើផែនដីផងដែរ។
គួរបញ្ជាក់ផងដែរថា កន្ទុយបារីប្រមាណ៤.៥ពាន់លានត្រូវបានប្រើប្រាស់ក្នុងមួយឆ្នាំដែលវាជាចំនួនដ៏ច្រើនលើសលប់បណ្តាលឱ្យផែនដី និង របស់មានជីវិតទាំងអស់មិនថា មនុស្ស សត្វ ឬ រុក្ខជាតិឡើយគឺសុទ្ធតែរងផលប៉ះពាល់ទាំងអស់ដោយសារតម្រូវការរបស់មនុស្ស៕
ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍