Connect with us

Dani Alves រកក្លិបថ្មីបានហើយ តែមិនមែននៅលីហ្គកំពូលអង់គ្លេសនោះទេ

Dani Alves រកក្លិបថ្មីបានហើយ តែមិនមែននៅលីហ្គកំពូលអង់គ្លេសនោះទេ

ប្រេស៊ីល៖ Alves បានចុះកិច្ចសន្យាជាមួយក្លិបយក្សប្រេស៊ីល Sao Paulo រហូតដល់ខែធ្នូ ឆ្នាំ ២០២២ ដែលត្រូវបានប្រកាសនៅថ្ងៃព្រហស្បតិ៍ ហើយក្លិបនេះបញ្ជាក់ពីការចុះកុងត្រារបស់អតីតកីឡាករ Paris Saint-Germain និងតារាឆ្នើមប្រេស៊ីលរូបនេះ។

ទោះយ៉ាងណា Alves ធ្លាប់មានទំនាក់ទំនងជាមួយអតីតក្លិប Barcelona និងក្លិបនៅ Premier League ប៉ុន្តែកីឡាករជើងចាស់រូបនេះបានសម្រេចចិត្តវិលត្រឡប់ទៅប្រទេសប្រេស៊ីលវិញ នៅពេលដែលគាត់សម្លឹងមើលការបង្ហាញខ្លួនសម្រាប់ប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០២២ នៅប្រទេសកាតា។

ខុសប្លែកពីក្លិបចុងក្រោយ Sao Paulo បានផ្ដល់កុងត្រារយៈពេល៣ឆ្នាំឲ្យ Alves។ កីឡាករវ័យ៣៦ឆ្នាំនឹងធ្វើដំណើរទៅកាន់ទីក្រុង Sao Paulo បន្ទាប់ពីបញ្ចប់វិស្សមកាលរបស់ខ្លួន ដើម្បីធ្វើការចុះកុងត្រា និងបង្ហាញខ្លួនជាផ្លូវការឲ្យក្លិប៕

ប្រភព៖ trollkhmer

    Loading...

    ពេញនិយម