អ្នកតំណាងរបស់ Spurs ហោះទៅទីក្រុង Lisbon ដើម្បីចរចារការផ្ទេររបស់កីឡាករ Bruno Fernandes
អ្នកតំណាងរបស់ Spurs ហោះទៅទីក្រុង Lisbon ដើម្បីចរចារការផ្ទេររបស់កីឡាករ Bruno Fernandes
អង់គ្លេស៖ Tottenham បានបើកកិច្ចចរចារជាថ្មីជុំវិញការផ្ទេររបស់កីឡាករ Bruno Fernandes របស់ Sporting ។
អ្នកតំណាងរបស់ Spurs បានហោះហើរទៅទីក្រុង Lisbon ក្នុងគោលបំណង ដើម្បីសម្រេចបាននូវកិច្ចព្រមព្រៀងមួយ ហើយយោងទៅតាមការចេញផ្សាយរបស់ព័រទុយហ្កាល់ គឺមានឆន្ទៈក្នុងការចំណាយក្នុងចន្លោះ ៥៥-៧០ លានផោនសម្រាប់កីឡាករវ័យ ២៤ឆ្នាំរូបនេះ។
Spurs សង្ឃឹមថា នឹងចុះហត្ថលេខាលើកីឡាករម្នាក់ថ្មីទៀត មុនទីផ្សារដោះដូរកីឡាកររបស់លីហ្គកំពូលអង់គ្លេសបិទ ដែលនឹងផុតនៅថ្ងៃទី៨ ខែសីហាពោលគឺមួយថ្ងៃមុនពេលចាប់ផ្តើមនៃរដូវកាល Premier League ។
បន្ទាប់ពីមិនបានទិញកីឡាករសោះកាលពីរដូវកាលមុន ពេលនេះ Spurs បាននាំយកតែ Tanguay Ndombele និង Jack Clarke ដែលនឹងត្រលប់ទៅ Leeds វិញក្នុងលក្ខខណ្ឌខ្ចីជើងពេញមួយរដូវកាល៕
ប្រភព៖ trollkhmer

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍