Beckham ចង់បាន James ឱ្យចូលរួមជាមួយក្លិបរបស់លោក Inter Miami
Beckham ចង់បាន James ឱ្យចូលរួមជាមួយក្លិបរបស់លោក Inter Miami
អាមេរិក៖ អនាគតរបស់ James Rodriguez នៅ Real Madrid នៅតែមិនទាន់ច្បាស់លាស់ ធ្វើឲ្យកំណើននៃការចាប់អារម្មណ៍មកលើកីឡាករសញ្ជាតិកូឡុំប៊ីរូបនេះចេះតែកើនឡើង។
ខណៈដែល Napoli និង Atletico Madrid គឺជាជម្រើស David Beckham ក៏ចង់នាំ James ទៅលីហ្គកំពូលរបស់អាមេរិក MLS។ Beckham ចង់ល្បួង James ឲ្យចូលរួមជាមួយក្រុមដែលលោកទើបបង្កើបថ្មីឈ្មោះ Inter Miami។
យោងតាមសារព័ត៌មាន The Sun បានឱ្យដឹងថា DVB កំពុងមានគោលបំណងបង្កើតក្រុមមួយដែលពោរពេញទៅដោយកីឡាករល្បីៗដែលធ្លាប់បានបង្ហាញខ្លួននៅអឺរ៉ុបក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ ក្រុមនោះរួមមាន៖ Joe Hart; Antonio Valencia, Gary Cahill, Hector Moreno, Fabio Coentrao; Fredy Guarin, Sergio Busquets, James Rodriguez; Theo Walcott, Julian Carranza និង Matias Pellegrini ។
ទោះយ៉ាងណាផែនការបែបនេះមិនអាចដោះស្រាយស្ថានភាពបច្ចុប្បន្នរបស់ James បានទេ ព្រោះក្លិប Inter Miami នេះនឹងចាប់ផ្តើមប្រមូលផ្ដុំគ្នាចាប់ពីឆ្នាំ ២០២០៕
ប្រភព៖ trollkhmer

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍