Connect with us

ក្រពើជាច្រើនក្បាល ហែលចូលទីក្រុងមួយនៅឥណ្ឌា ក្រោយទឹកលិច (មានវីដេអូ)

ក្រពើចូលក្រុងហើយ!

ឥណ្ឌា៖ វីដេអូមួយ កំពុងល្បីល្បាញនៅលើបណ្ដាញទំនាក់ទំនងសង្គម បង្ហាញពីសត្វក្រពើ ដែលបានហែលចូលក្នុងទីក្រុងមួយដែលត្រូវបានទឹកលិច នៅប្រទេសឥណ្ឌា។ ក្នុងវីដេអូនោះ គេឃើញ ក្រពើ១ក្បាល បានហែលទៅជិតសត្វឆ្កែមួយក្បាល ក្នុងតំបន់ដែលត្រូវជន់លិច។

ប៉ូលិស បានរាយការណ៍ថា ក្រពើ ២ក្បាលទៀត ត្រូវបានគេប្រទះឃើញនៅតំបន់ទឹកលិច ក្នុងទីក្រុង Vadodara នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០១៩ នេះ។ ក្រពើទាំងនេះ អាចហែលមកពីទន្លេ Vishwamitri ។ បច្ចុប្បន្ន ក្រុមការងារកំពុងតាមចាប់សត្វក្រពើទាំងនេះ ដើម្បីបង្ការគ្រោះថ្នាក់ដល់ប្រជាជនដែលរស់នៅក្នុងទីក្រុង។

សូមជម្រាបថា ទីក្រុងខាងលើ មានប្រជាជនប្រមាណ ១,៥លាននាក់។ ប្រជាជនប្រហែល ៥០០០ពាន់នាក់ បានជម្លៀសចេញពីលំនៅឋានរបស់ពួកគេ ដោយសារ ទឹកជន់កាន់តែខ្លាំងទៅៗ ក្រោយភ្លៀងធ្លាក់ជាង ២៤ម៉ោងមកហើយ។ មកទល់ពេលនេះ មនុស្ស ៤នាក់ ត្រូវបានរាយការណ៍ថា បានស្លាប់ (២នាក់ ត្រូវភ្លើងឆក់ និង ២នាក់ទៀត ត្រូវរបងជញ្ជាំងបាក់រលំសង្កត់ពីលើ)៕

សូមទស្សនាវីដេអូ៖

ប្រភព៖ AFP

ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

    Loading...

    ពេញនិយម