Connect with us

ព្រះតេជគុណ តាក់សុី សឹកវិញហើយនៅសប្តាហ៍ក្រោយ ដោយសារមានរឿងមួយ

កំពង់ស្ពឺ៖ តារាកំប្លែង នាយ តាក់ សុី ដែលបានសម្រេចចិត្តបួស ចាកចេញពីវិស័យសិល្បៈ។ នៅពេលនេះបានសម្រេចចិត្តសឹកវិញហើយ ក្រោយពីជំងឺរបស់លោកបកំពុងរើឡើងវិញ។ គួរបញ្ជាក់ថា កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ នេះ តេជគុណតាក់ស៊ីបានបួស ដែលបានរៀបចំធ្វើឡើងនៅវត្តថ្មីដងទង់ឃុំរុងរឿង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ បន្ទាប់ពីបញ្ចប់និស្ស័យជាមួយភរិយា និងសិល្បៈមកនាយតាក់មានជំងឺជាប់កាយ។ ក្រោយពីបួសមួយរយៈពេលនេះ គឺព្រះតេជគុណ តាក់ សុី ជួបផលវិបាកជាច្រើន គឺជំងឺបានរុករានលោកជារៀងរាល់ថ្ងៃ តែក៏មានសប្បុរសជនតែងតែផ្តល់ថ្នាំជូនគាត់ជាងរៀងរាល់ខែផងដែរ។តេជគុណ តាក់ស៊ី មិនត្រូវបានម្ចាស់គណនីហ្វេសប៊ុកមួយមានឈ្មោះថា៖ Nov Reth បានសរសេរនិងរៀបរាប់ថា ៖ 02/08/2019 ជួយ Share ម្នាក់ មួយផង អាត្មា និងប្រាប់ពីរឿងរ៉ាវលោកម្ចាស់ តាក់ ស៊ី ដែលកំពុងប្រឈមនឹងការ:ជំងឺ ធ្ងន់ធ្ងរ មិនដឹងត្រូវបន្ដ ឬ លាចាកសិក្ខាបទនោះទេ តោះចង់ដឹងស្ដាប់សង្ឃដិការលោកទាំងអស់គ្នា។ នេះទើបធ្វើឱ្យព្រះតេជគុណ តាក់សុី សម្រេចសឹកវិញដើម្បីព្យាបាលជំងឺ៕

02/08/2019 ជួយ Share ម្នាក់​មួយផង​ អាត្មា​និងប្រាប់ពីរឿងរ៉ាវលោកម្ចាស់​ តាក់​ ស៊ី​ ដែល​កំពុង​ប្រឈមនឹងការ:ជំងឺ​ធ្ងន់ធ្ងរ​ មិនដឹងត្រូវបន្ដរ​ ឬ​ លាចាកសិក្ខាបទនោះទេ​ តោះចង់ដឹងស្ដាប់សង្ឃដិការលោកទាំងអស់គ្នា​ ។

Posted by Nov Reth on Friday, August 2, 2019

អត្ថបទ៖ ឡុង រតនា

    Loading...

    ពេញនិយម