ទម្លាប់ដ៏ល្អរបស់ប្រជាពលរដ្ឋខេត្តកំពង់ឆ្នាំង(មានវីដេអូ)
ទម្លាប់ដ៏ល្អរបស់ប្រជាពលរដ្ឋខេត្តកំពង់ឆ្នាំង(មានវីដេអូ)
កំពង់ឆ្នាំង៖ ថ្មីៗនេះ ទំព័រហ្វេសប៊ុកផ្លូវការ មូលដ្ឋានកងរាជអាវុធហត្ថក្រុងកំពង់ឆ្នាំង បានបង្ហោះវីដេអូមួយ ដែលបង្ហាញពីទម្លាប់ដ៏ល្អរបស់ប្រជាពលរដ្ឋខេត្តកំពង់ឆ្នាំង គឺការគោរពទង់ជាតិ។ រាល់សកម្មភាព និងការធ្វើដំណើរតាមដងផ្លូវ ត្រូវបានផ្អាកជាបណ្ដោះអាសន្ន។
វីដេអូនេះ ទទួលបានការបញ្ចេញមតិកោតសរសើរជាច្រើន ព្រោះនេះ ជាគំរូដ៏ល្អមួយ សម្រាប់រាជធានី ខេត្តនានា នៅទូទាំងប្រទេសកម្ពុជា។ អ្នកលេងបណ្ដាញសង្គមម្នាក់ បានសរសេរថា “នេះជាអ្វីដែលខ្ញុំ ចង់ឃើញគ្រប់ទីកន្លែង” ។ តាមចម្លើយមួយរបស់ប្រភព មូលដ្ឋានកងរាជអាវុធហត្ថក្រុងកំពង់ឆ្នាំង បានឱ្យដឹងថា មុននឹងគោរពទង់ជាតិ កងរាជអាវុធហត្ថបានឱ្យសញ្ញាឡាន និងម៉ូតូ (ឈប់) មុន ៥ ទៅ ១០ នាទី ដើម្បីចៀសវាងគ្រោះថ្នាក់ជាយថាហេតុ។
គួរបញ្ជាក់ថា នេះមិនមែនជាលើកទីមួយទេ ដែលប្រជាពលរដ្ឋ ផ្អាកសកម្មភាពនានា ដើម្បីគោរពទង់ជាតិនៅទីសាធារណៈ។ នៅខេត្តមួយចំនួនទៀត ក៏ធ្លាប់ឃើញមានសកម្មភាពដ៏គំរូដូច្នេះផងដែរ៕
សូមទស្សនាវីដេអូ៖

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍