Connect with us

អគារបេតិកភណ្ឌដែលគេមើលរំលង ត្រួសត្រាយផ្លូវសម្រាប់ផលិតករ និងសិល្បករ

សម្រាប់ផលិតករភាពយន្តពិព័រណ៍នេះពិតជាមានសារៈសំខាន់ណាស់

ភ្នំពេញ៖ កម្មវិធីតាំងពិពណ៌អគារចាស់ៗដែលមានការរៀបចំដោយលោក ស្រិន សុខមាន ដែលមានមុខរបរជាគ្រូបង្រៀនភាសាអង់គ្លេស និង ជាអ្នកកាសែតម្នាក់នៅក្នុងទីក្រុងភ្នំពេញផងនោះនឹងធ្វើឡើងនៅ Kbach Gallery ដែលមានទីតាំងនៅ Factory ភ្នំពេញ និង ប្រព្រឹត្តទៅនៅថ្ងៃទី១០-១២ ខែសីហា ឆ្នាំ២០១៩ ដែលពិពណ៌មួយនេះគឺផ្តោតទៅលើអគារចាស់ៗនៅក្នុងប្រទេសកម្ពុជា។

ស្ថិតក្នុងវ័យ២៦ឆ្នាំ លោក ស្រិន សុខមាន បានធ្វើការស្រាវជ្រាវតែម្នាក់ឯងដោយបានធ្វើដំណើរទៅតាមបណ្តាខេត្តដោយចំណាយថវិកាផ្ទាល់ខ្លួន ហើយមិនមានយាន្តជំនិះសម្រាប់ធ្វើដំណើរឡើយ ដូចនេះរាល់ពេលស្រាវជ្រាវម្តងៗលោកត្រូវជិះរថយន្តតាក់ស៊ី ម៉ូតូឌុប និង ពេលខ្លះជិះទូកដើម្បីទៅផ្តិតយករូបភាពនៅតាមបណ្តាខេត្តនាៗ។

គោលបំណងសំខាន់នៅក្នុងវិធីនេះគឺលោកចង់ឱ្យអ្នកដែលបានទៅទស្សនាមានការយល់ដឹងពីគុណតម្លៃនៃអគារចាស់ៗទាំងនោះ ព្រោះអ្នកទេសចរជាច្រើនតែងតែទៅទស្សនាកន្លែងដែលមានមនុស្សស្គាល់ច្រើនដដែលៗដោយសារគ្មានការផ្សព្វផ្សាយពីកន្លែងផ្សេងៗទៀតដែលគួរឱ្យចាប់អារម្មណ៍។

កម្មវិធីនេះធ្វើឡើងក៏ចង់បង្ហាញដល់ក្មេងៗជំនាន់ក្រោយឱ្យបានដឹង មិនដូច្នោះទេ សំណង់អគារដែលបានបន្សល់ទុកជាយូរឆ្នាំមកនេះនឹងត្រូវបាត់បង់ជារៀងរហូត ហើយក្រុមដែលបានរៀបចំកម្មវិធីនេះឡើងក៏សង្ឃឹមថានឹងទទួលបានការគាំទ្រពីសំណាក់ជនរួមជាតិឱ្យចូលរួមដោយសារពួកគេពិតជាត្រូវការជំនួយពីការលក់សំបុត្រជាបន្ទាន់ដើម្បីបន្តនូវគម្រោង”ភ្នំពេញ៥០ឆ្នាំមុន និង បច្ចុប្បន្ន” “អតីតអគាររោងភាពយន្តភ្នំពេញ” ដែលសំបុត្រមានតម្លៃ៥ដុល្លា និង បានទស្សនានូវរូបភាពចំនួន៥០ដែលលោកបានផ្តិត បូករួមនឹងកម្មវិធីសម្តែងជាច្រើនទៀតផងដែរ។

គួរបញ្ជាក់ថា ប្រសិនបើគ្មានការគាំទ្រពីអ្នកទាំងអស់គ្នាទេ កម្មវិធីបន្ទាប់ទៀតក៏មិនអាចដំណើរការបានឡើយ៕
របៀបវារៈកម្មវិធីសម្ពោធន៍ពិព័រណ៍
ម៉ោង សកម្មភាព អ្នកដែលចូលរួម
១៧:០០នាទី-១៧:៥០នាទី ភ្ញៀវអញ្ជើញមកដល់ ភ្ញៀវ និង ក្រុមពិធីការ
១៧:៥០នាទី-១៨:០៥នាទី សុន្ទរកថាស្វាគមន៍ និង កាត់ខ្សែបូបើកកម្មវិធី ឯកឧត្តម ខៀវ កាញារីទ្ធ
១៨:០៥នាទី-១៨:១០នាទី បាឋកថា “តម្លៃនៃអគារបេតិកភណ្ឌ” លោក សេង វណ្ណៈ
១៨:១០នាទី-១៨:២០នាទី ទស្សនាវីដេអូឯកសារ “កម្ពុជាមុនឆ្នាំសូន្យ” ភ្ញៀវកិត្តិយសទាំងអស់
១៨:២០នាទី-១៨:២៥នាទី បាឋកថា “គម្រូជោគជ័យនៃកិច្ចការពារ អភិរក្សអគារបេតិកភណ្ឌ”
ម្ចាស់ក្សត្រី នរោត្តម រតនាទេវី
១៨:២៥នាទី-១៨:៣៥នាទី របាំគោះអង្រែ ក្រុមយុវសិល្បកររបាំ
១៨:៣៥នាទី-១៨:៤០នាទី កំណាព្យស្តីពីទំនួញអគារបេតិកភណ្ឌ អ្នកគ្រូ សុខ សុផល់
១៨:៤០នាទី-១៨:៥០នាទី
ការសម្តែងឈុតល្ខោនបាសាក់ទោល លោកតា ពៀក ចាប៉ិច
១៨:៥០នាទី-១៨:៥៥នាទី ចម្រៀងព្រះរាជនិពន្ធបទ “ភ្នំពេញ” លោក អ៊ាម វន្នី និង សុជ្ឈតា
១៨:៥៥នាទី-១៩:០០នាទី ចម្រៀងព្រះរាជនិពន្ធ រាត្រីដែលបានជួបភ័ក្ត្រ លោក អ៊ាម វន្នី និង សុជ្ឈតា
១៩:០០នាទី-១៩:០៥នាទី ការបង្ហាញម៉ូដសម្លៀកបំពាក់ប្រពៃណីច្នៃ ក្រុមកញ្ញារំដួលលិចទឹក
១៩:០៥នាទី-១៩:១០នាទី ការចែកប័ណ្ណសរសើរដល់ភ្ញៀវកិត្តិយស អ្នកឧបត្ថម្ភកម្មវិធី និង ដៃគូសហប្រតិបត្តិការ តំណាងគណៈកម្មការកម្មវិធី
១៩:១០នាទី-១៩:១៥នាទី ចម្រៀងទោលបទ “វាយោខៀវខ្ចី” កញ្ញា ឌី ជូលី
១៩:១៥នាទី-១៩:២០នាទី ចម្រៀងឆ្លើយឆ្លងបទ “រាត្រីខែភ្លឺ” លោកទីងតុង និងកញ្ញា ឌី ជូលី
១៩:២០នាទី-២០:០០នាទី ការរាំលេងកម្សាន្តបិទកម្មវិធី ភ្ញៀវទាំងអស់

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

    Loading...

    ពេញនិយម