Connect with us

ប្រិយមិត្តភ្ញាក់ផ្អើលបន្ទាប់ពី បងលោកStep សុខ សេរីវឌ្ឍនា បង្ហោះរូប Pre-Wedding

ជិតបានដឹងដំណឹងល្អរបស់អ្នកទាំងពីរ ក្នុងពេលឆាប់ៗនេះហើយ

ភ្នំពេញ៖ ពិធីករ ដែលមានមុខស្រដៀង និង លី យ៉ុងជេ ហើយជាបងប្រុសរបស់តារាចម្រៀង Original Song លោក Step កំពុងតែធ្វើឱ្យប្រិយមិត្តជាច្រើននាក់ភ្ញាក់ផ្អើលជាមួយរូបថត Pre-Wedding ថាស្ងាត់ៗស្រាប់តែអ្នកទាំងពីរមានទំនាក់ទំនងគ្នាដោយមិនដឹងតាំងពីពេលណាមកសោះ។

លោក សុខ សេរីវឌ្ឍនា បានបាត់មុខពីវិថីសិល្បៈជាច្រើនឆ្នាំមកហើយ ដោយឡែកក៏មិនសូវឃើញរូបលោកបង្ហាញមុខលើកញ្ចក់ទូរទស្សន៍នោះដែរ។ ពិធីករដែលមានមុខមាត់ស្រដៀង នឹង លី យ៉ុងជេ ឬ Rain។

តើមពិតទៅគាត់មិនមានទំនាក់ទំនងអ្វីជាមួយនិង កញ្ញា គង់ វង្សយ៉ាទី នោះឡើយ បើយោងតាមគណនី Instargram របស់លោក សេរីវឌ្ឍនា បានបង្ហោះនិយាយថា “អតីតកាល ២០១៣” ទាំងនេះគ្រាន់លោកចង់រំលឹកកាលពីនៅសម្តែងជាមួយគ្នាតែប៉ុណ្ណោះ។ គ្រាន់តែបង្ហោះរូបមួយសន្លឹកនេះ មានអ្នកចាប់អារម្មណ៍ច្រើនទៅលើរូប Pre-Wedding របស់អ្នកទាំងពីរ ក៏បង្កើតឱ្យការភ្ញាក់ផ្អើលតែម្តងទៅ ស្មានតែអ្នកទាំងពីរមានអ្វីពិសេសសម្រាប់ថ្ងៃអនាគត៕

 

អត្ថបទ៖ ឡុង រតនា

    Loading...

    ពេញនិយម