ប៊ិះកាត់ម្រាមមេដៃចោលដោយសារប្រើប្រាស់ស្រ្គីនទូរសព្ទបែក
ល្មមៗដូរចេញទៅបងប្អូន ប្រយ័ត្នអស់ម្រាមដៃ
ម៉ាឡេស៊ី៖ បុរសជនជាតិម៉ាឡេស៊ីអាយុ២៣ឆ្នាំម្នាក់ដែលត្រូវបានឈ្មោះថា Azuan Iqbal Abdullah Sani ស្ទើរតែត្រូវកាត់ម្រាមមេដៃដោយសារប្រើប្រាស់ស្រ្គីនទូរសព្ទបែកលេងហ្គេមដែលលោកពិនិត្យឃើញថា ម្រាមមេដៃស្តាំរបស់លោកមានចំនុចខ្មៅ និង ហើមកាលពី៣សប្តាហ៍មុន។
លោកក៏បានទៅមន្ទីរពេទ្យដើម្បីពិនិត្យ ក្រោយមកគ្រូពេទ្យបានប្រាប់ថា លោកត្រូវធ្វើការវះកាត់ដើម្បីយកកំទេចអំបែងចេញ ខ្ទុះ និង សាច់រលួយដោយមិនអាចពន្យាពេលបានឡើយ ពុំដូច្នោះទេលោកនឹងត្រូវកាត់ម្រាមមេដៃចោល។ ឮដូចនោះលោកក៏មិនហ៊ានបង្អង់ពេលឡើយ ដោយសម្រេចធ្វើការវះកាត់ ទីបំផុតលោកក៏បានរួចផុតគ្រោះ និង អំពាវនាវដល់ទាំងអស់គ្នាចៀសវាងការប្រើប្រាស់ស្រ្គីនទូរសព្ទដែលបែក ប្រយ័ត្នមានបញ្ហាដូចលោក៕
ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍