Connect with us

ManUtd បញ្ចប់ការចរចារជាមួយ Dybala ដោយសារតែទាមទារប្រាក់ឈ្នួលខ្ពស់ពេក

ManUtd បញ្ចប់ការចរចារជាមួយ Dybala ដោយសារតែទាមទារប្រាក់ឈ្នួលខ្ពស់ពេក

អង់គ្លេស៖ ក្រុមបិសាចក្រហម Manchester United បានបញ្ចប់ការចរចាជាមួយ Paulo Dybala ដោយសារតែការទាមទារប្រាក់ឈ្នួលរបស់ខ្សែប្រយុទ្ធរូបនេះ ខ្ពស់ពេក។

ManUtd បានពិភាក្សាជាមួយកីឡាករអាហ្សង់ទីនវ័យ ២៥ឆ្នាំ ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងដោះដូរដែលពាក់ព័ន្ធនឹង Romelu Lukaku ។ ទោះយ៉ាងណាក៏ដោយពួកគេមានការងឿយឆ្ងល់ថាតើ Dybala ចង់ចូលរួមជាមួយពួកគេតែបែរជាទាមទារប្រាក់ឈ្នួលហួសកំរិត ដោយខ្សែប្រយុទ្ធរូបនេះចង់ឡើងប្រាក់ឈ្នួលរបស់គេពី ៧ លានអឺរ៉ូក្នុងមួយឆ្នាំនៅឯ Juventus ដល់ ១១លានអឺរ៉ូក្នុងមួយឆ្នាំនៅ Old Trafford បូករួមប្រាក់លើកទឹកចិត្តបន្ថែមទៀត។

វាអាចមានហេតុផលផ្សេងទៀតដែលមិនផ្ដល់ប្រាក់ឈ្នួលច្រើនដល់ Dybala គឺក្រុមបិសាចក្រហមបានឈានដល់កិច្ចព្រមព្រៀងយកខ្សែការពារកណ្តាលអង់គ្លេស Harry Maguire ពី Leicester ក្នុងតម្លៃ ៨០ លានផោន – ដែលការផ្ទេរនេះនឹងត្រូវបញ្ចប់នៅពេលដ៏ខ្លីខាងមុខ៕

    Loading...

    ពេញនិយម