Barcelona ទិញបានខ្សែការពារជម្រើសជាតិអេស៉្បាញU21 ម្នាក់ ក្នុងតម្លៃ ២៧.៥លានផោន
អេស៉្បាញ៖ Barcelona ទិញបានខ្សែការពារស្លាបឆ្វេងរបស់ក្រុមជម្រើសជាតិសញ្ជាតិអេស្ប៉ាញU21 កីឡាករ Firpo លើកិច្ចសន្យា ៥ ឆ្នាំពី Real Betis ក្នុងតម្លៃមួយដែលអាចនឹងកើនឡើងដល់ ២៧.៥ លានផោន។
Firpo បានបង្ហាញខ្លួនក្នុងការប្រកួតចំនួន ២៩ ប្រកួតកាលពីរដូវកាលមុន និងជាផ្នែកមួយដែលជួយក្រុមអេស៉្បាញឈ្នះពានរង្វាន់ជើងឯក European Championship U21 កាលពីខែមិថុនា ហើយកីឡាករវ័យ ២២ ឆ្នាំរូបនេះឡើងតម្លៃខ្លួនភ្លាមៗដល់ទៅ ១៨៣ លានផោនជាមួយកិច្ចសន្យានៅ Barcelona ។
Firpo គឺជាកីឡាករទី៥ Barcelona បានយកមកចូលរួមក្រុម បន្ទាប់ពីខ្សែប្រយុទ្ធបារាំង Antoine Griezmann , Frenkie de Jong , អ្នកចាំទី Neto មកពីក្រុម Valencia និងខ្សែការពារ Emerson ពីក្រុម Atletico-MG ៕

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍