Connect with us

៤ឆ្នាំមុនដែលធ្វើឱ្យ អ្នកនាង សុខ សុម៉ាវតី បំភ្លេចមិនបាន

រូបថតមួយសន្លឹកសោះ ធ្វើឱ្យគាត់នឹកឃើញការឈឺចាប់កាលពី៤ឆ្នាំមុន

ភ្នំពេញ៖ ក្រោយពីបានចែកផ្លូវគ្នាជាមួយស្វាមីមក អ្នកនាង សុខ សុម៉ាវតី កាន់តែមានសម្រស់ស្អាតជាងមុន ហើយអ្នកនាងក៏បានចាប់ផ្តើមជីវិតថ្មី បន្ទាប់ពីមានទំនាក់ទំនងស្នេហាដ៏ស្អិតរមួតជាមួយកីឡាករបាល់ទាត់ លី វ៉ាហេត។

ប៉ុន្តែអ្វីដែលធ្វើឱ្យអ្នកនាង សុខ សុម៉ាវតី ឈឺចាប់អស់រយៈពេល៤ឆ្នាំ អ្នកនាងចាំមិនភ្លេចនោះ គឺរូបថតពីអតីតកាលដែលជាថតមួយកូនស្រីរបស់អ្នកនាង គឺគាត់មិនចង់ឃើញ មិនចង់លឺ បន្ទាប់មកអ្នកនាង សុខ សុម៉ាវតី ដែលធ្វើឱ្យគាត់ឈឺចាប់៤ឆ្នាំមកហើយ អ្នកនាងក៏បានបង្ហោះសារដ៏ឈឺចាប់នេះ ដោយនិយាយថា “លោតមក៤ឆ្នាំមុន វាជាពេលវេលាដែលខ្ញុំចាំមិនភ្លេចព្រោះវាពិបាកខ្លាំងសំរាប់ខ្ញុំ (អ្នកឆ្លងកាត់ទើបយល់) តែខ្ញុំនៅតែញញឹមបាន ហើយមកដល់ថ្ងៃនេះទើបដឹងថាខ្លួនឯងគិតត្រូវ ខ្លួនឯងមានសំណាង”។

អ្វីៗក៏បានចាប់ផ្តើមជាថ្មីសម្រាប់អ្នកនាង សុខ សុម៉ាវតី។ ទាំងនេះជាអ្វីដែលអ្នកនាងចង់បានបំផុត ទោះជាបុរសម្នាក់នេះមិនមានអ្វីផ្តល់ឱ្យគាត់ដូចជាអ្នកមុនក៏ដោយ តែវាជាអ្វីមួយអាចធ្វើឱ្យគាត់ បំភ្លេចនៅរឿងចាស់ៗដែលកន្លងផុសជាច្រើនឆ្នាំមក ហើយអ្នកនាង សុខ សុម៉ាវតី នាពេលនេះ ក៏កំពុងតែចាប់ផ្តើមជានៅអនាគតថ្មីជាមួយកីឡាករ លី វ៉ាហេត អ្វីរឹតតែមានក្តីសុខជាងនេះគឺអ្នកទាំងពីរទៅណាមកណាមិនចោលគ្នានោះឡើយ៕

 

អត្ថបទ៖ ឡុង រតនា

    Loading...

    ពេញនិយម