Connect with us

ពិតជាអស្ចារ្យ អតិថិជនវីង អាចធ្វើការទូទាត់ដោយមិនប្រើសាច់ប្រាក់ លើថ្លៃសេវា ឬ ថ្លៃអចលនទ្រព្យនៅកម្ពុជា

ភ្នំពេញ ៖ ធនាគារឯកទេសវីង និង ក្រុមហ៊ុនភ្នាក់ងារជំនាញក្នុងការគ្រប់គ្រងអចលនទ្រព្យ ខេបភីថល មេននេចមិន សូលូសិន (ស៊ី អ៊ឹម អេស) បានចុះកិច្ចហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ដើម្បីផ្តល់ជូននូវសេវាកម្មដំបូងបង្អស់ ក្នុងការទូទាត់ដោយមិនប្រើសាច់ប្រាក់លើថ្លៃសេវា ឬ ថ្លៃអចលនទ្រព្យនៅកម្ពុជា។


ភាពជាដៃគូនេះ នឹងអនុញ្ញាតឱ្យអតិថិជនដែលមានទំនុកចិត្តលើសេវាកម្មឥតខ្ចោះ ដែលផ្តល់ជូនដោយភ្នាក់ងារ ស៊ី អ៊ឹម អេស បង់ថ្លៃជួលប្រចាំខែ ថ្លៃទឹកភ្លើង ថ្លៃគ្រប់គ្រង និងសេវាកម្មផ្សេងៗទៀត បានយ៉ាងងាយស្រួល រហ័ស និង មានសុវត្ថិភាព តាមរយៈសេវាធនាគារចល័តដែលផ្តល់ជូនដោយវីង។ អតិថិជនអាចធ្វើប្រតិបត្តិការទូទាត់ទាំងនេះ ដោយចូលទៅកាន់កម្មវិធីស្មាតហ្វូនវីង ឬ វាយលេខកូដ USSD * 989 # ក៏ដូចជាទៅកាន់ភ្នាក់ងារជាង៥០០០កន្លែង ទូទាំងប្រទេសដើម្បីធ្វើការទូទាត់ប្រាក់។


លោក ចូវ៉ានី អេនតូនីញ៉ូ នាយកគ្រប់គ្រង ភ្នាក់ងារស៊ី អ៊ឹម អេស មានប្រសាសន៍ថា ក្រុមហ៊ុនតែងតែស្វែងរកវិធីសាស្រ្តដែលល្អប្រសើរជាងមុន ដើម្បីឱ្យប្រាកដថា អតិថិជនពេញចិត្តនឹងសេវាកម្មរបស់យើង។ លោកបន្តថា ក្រុមហ៊ុនលោក បានក្លាយទៅជាក្រុមហ៊ុនអចលនទ្រព្យដំបូងគេដែលបានធ្វើជាដៃគូសហការជាមួយធនាគារ ដើម្បីណែនាំដំណោះស្រាយទូទាត់ដោយមិនប្រើសាច់ប្រាក់ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ នៃវិស័យគ្រប់គ្រងអចលនទ្រព្យ។
ទាំងនេះក៏ជាផ្នែកមួយនៃជំហានដំបូងរបស់ក្រុមហ៊ុនយើងក្នុងការរួមបញ្ចូលគ្នានូវសេវាកម្មអចលនទ្រព្យ និងបច្ចេកវិទ្យា ហើយយើងសង្ឃឹមថា ការនាំមកជូនថ្មីនេះ នឹងក្លាយជាឲកាសនៃការច្នៃប្រឌិតថ្មីៗក្នុងវិស័យសេវាកម្មអចលនទ្រព្យ ដែលស្រដៀងទៅនឹងសេវាកម្មនៅក្រៅប្រទេសផងដែរ។


លោកឧកញ៉ា គិត លីផាន់ណា នាយកប្រតិបត្តិភ្នាក់ងារ ស៊ី អ៊ឹម អេស បានមានប្រសាសន៍ថា គោលដៅមួយដ៏សំខាន់របស់យើងនៅឆ្នាំនេះ គឺ ការកែលម្អឥតឈប់ឈរនៅក្នុងដំណើរការលើកកម្ពស់ការផ្តល់ជូនសេវាកម្មអតិថិជនរបស់យើង។ យើងបានត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់លើទីផ្សារអចលនទ្រព្យនាពេលបច្ចុប្បន្នហើយបានវិភាគពីដំណើរការរបស់វា។ យើងបានរកឃើញថា មធ្យោបាយដ៏ល្អបំផុតដើម្បីបង្កើនសមត្ថភាពសេវាកម្មរបស់យើងគឺតាមរយៈការច្នៃប្រឌិតផ្នែកបច្ចេកវិទ្យា។ នេះរួមបញ្ចូលទាំងការចាប់ដៃគូសហការជាមួយ ធនាគារ ឯកទេសវីងផងដែរ។ លើសពីនេះទៀត យើងក៏បានបង្កើតសេវាកម្មទីផ្សារផ្ទាល់ខ្លួនរបស់យើងដែល នឹងធ្វើឲ្យប្រសើរឡើងនូវបរិបថនៃការជួលអចលនទ្រព្យនិងអត្រាជោគជ័យរបស់អតិថិជនរបស់យើង។


លោក ចូចូ ម៉ាឡូឡូស អគ្គនាយកធនាគារឯកទេសវីងបានប្រាប់ឲ្យដឹងថា ការចាប់ដៃគូរវាងធនគារឯកទេសវីង និងភ្នាក់ងារអចលនទ្រព្យ ស៊ី អ៊ឹម អេស មិនត្រឹមតែរួមចំណែកក្នុងការធ្វើមានងាយស្រួលក្នុងការឱ្យទទួលសេវាហិរញ្ញវត្ថុសម្រាប់អតិថិជនប៉ុណ្ណោះទេ។ ជាក់ស្តែង វាក៏ចូលរួមចំនែកជួយដល់ការរីកចម្រើននៃវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា តាមរយៈការបង្កើតប្រព័ន្ធអេកូនៃការទូទាត់ដោយមិនប្រើសាច់ប្រាក់ ដែលជាលទ្ធផលនៃការរួមបញ្ចូលគ្នារវាងការច្នៃប្រឌិត និងការរចនាដែលគិតដល់អ្នកប្រើប្រាស់ជាធំ។


លោក ម៉ាឡូឡូស មានប្រសាសន៍ថា យើងមានបំណងផ្តល់ភាពងាយស្រួលសម្រាប់អតិថិជនរបស់ ស៊ី អ៊ឹម អេស ក្នុងការបង់ថ្លៃជួល ក៏ដូចជាសេវាកម្មដែលពាក់ព័ន្ធផ្សេងទៀតតាមប្រព័ន្ធឌីជីថល ដែលជាបច្ចេកវិទ្យាទូទាត់ប្រាក់តាមអនឡាញផ្តល់ជូនដោយវីង ដែលអាចឲ្យអតិថិជនធ្វើការទូទាត់តាមរយៈទូរស័ព្ទប្រភេទស្មាតហ្វូន ឬទូរស័ព្ទធម្មតា បានយ៉ាងងាយស្រួលនៅគេហដ្ឋានរបស់ពួកគេ ឬនៅគ្រប់ទីកន្លែង។
គួររបញ្ចាក់ថា ដើម្បីរីករាយជាមួយវិធីងាយស្រួលក្នុងការទូទាត់ប្រាក់តាមទូរស័ព្ទដៃ អតិថិជនស៊ី អ៊ឹម អេស ត្រូវតម្រូវឲ្យចុះឈ្មោះបង្កើតគណនីវីង។ ដើម្បីបង្កើតគណនីវីង អតិថិជនអាចទាញយកកម្មវិធីស្មាតហ្វូនវីង និងបំពេញព័ត៌មានមួយចំនួន។ ពួកគេក៏អាចទៅកាន់ភ្នាក់ងារវីង ខាស អ៊ិចប្រេស ឬវីងមីនីដើម្បីទទួលបានគណនីនេះ។ ជាមួយនឹងបច្ចេកវិទ្យាផ្តល់ជូនដោយវីង ពួកគេក៏អាចធ្វើប្រតិបត្តិការជាច្រើនតាមរយៈកម្មវិធីស្មាតហ្វូនវីង រួមមានបញ្ចូលទឹកប្រាក់ទូរស័ព្ទ ទូទាត់វិក្កយបត្រ ទិញទំនិញតាមអនឡាញ ផ្ទេរប្រាក់និងជាច្រើនទៀត៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម