វាលប្រមាញ់ (The Prey) នឹងបញ្ចាំងនៅកម្ពុជា១សប្តាហ៍មុនថ្ងៃភ្ជុំបិណ្ឌនេះ(មានវីដេអូ)
ពិតជាសាហាវណាស់ សម្លាប់ដូចល្បែងកម្សាន្ត(មានវីដេអូ)
ភ្នំពេញ៖ រឹតតែល្អមើល មិនចាញ់ភាពយន្តបរទេសនោះឡើយ ប្រិយមិត្តប្រាកដជាជក់ចិត្តជាមួយខ្សែភាពយន្តខ្នាតធំ ដែលស្នាដៃរបស់ផលិតករ លោក ជីមី ហេនឌ័រសុន ដែលបានសម្រិតសម្រាំងយ៉ាងល្អគ្មានពីរ ក្នុងការផលិតនៅភាពយន្តមួយនេះគឺ រឿង “វាលប្រមាញ់” ជារឿងមួយដែលបានថតនៅប្រទេសកម្ពុជាក្នុងទឹកដីខេត្តកោះកុង។
រឿងនេះនិយាយពីសកម្មភាពនៃការប្រមាញ់មនុស្សដែលក្លាយជាល្បែងរបស់អ្នកធំ និងអ្នកជំនួញនានាជាពិសេសបណ្តោយព្រំដែនជាមួយប្រទេសជិតខាង។ ហើយ លាយឡំទាំងការសម្លាប់មនុស្សយ៉ាងរង្គាលពេញព្រៃ ហើយទុកមនុស្សជាល្បែងនៅក្នុងការសម្លាប់ទៅវិញ ព្រោះតែការកម្សាន្តតែប៉ុណ្ណោះ។
រឿង “វាលប្រមាញ់” ជាខ្សែភាពយន្តខ្នាតធំមួយដែលមានការចូលរួមសម្តែងពីសំណាក់តារាសម្តែងកម្ពុជា និងតារាសម្តែងបរទេសជាច្រើនដួង សុទ្ធសឹងតែមានបទពិសោធន៍ក្នុងការសម្តែង។
ខ្សែភាពយន្ត រឿង “វាលប្រមាញ់” ចំណាយអស់ទឹកប្រាក់ជិត១លានដុល្លារ ជាខ្សែភាពយន្តខ្នាតធំរបស់ខ្មែរដែលចំណាយទុនច្រើនជាងគេក្នុងការផលិតខ្សែភាពយន្តមួយនេះ។ រឿង “វាលប្រមាញ់” គ្រោងដាក់បញ្ចាំងចាប់ពីថ្ងៃ១៩ ខែកញ្ញា ឆ្នាំ២០១៩ ខាងមុខនេះ នៅតាមរោងភាពយន្តនានា៕
សូមទស្សនាវីដេអូ៖
អត្ថបទ៖ ឡុង រតនា

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍