Connect with us

តោះទៅមើលតារា TMS រាំចាប់ក្តាមក្នុង #ShowMeKdamChallenge !(មានវីដេអូ)

នរណាគេខ្លះចេះរាំបទហ្នឹង?(មានវីដេអូ)

ភ្នំពេញ៖ ក្បាច់រាំចាប់ក្តាម ឬក៏ #ShowMeKdamChallenge ក៏ជាទំនោរថ្មីមួយកាលពីពេលថ្មីៗនេះសម្រាប់យុវវ័យក្មេងៗ ជាពិសេសអ្នកដែលនិយមប្រើប្រាស់បណ្តាញសង្គម Facebook នៅក្នុងប្រទេសកម្ពុជា។

#ShowMeKdamChallenge ត្រូវបានយុវវ័យក្មេងៗជាច្រើនបានរាំ និងបានបង្ហោះវីដេអូរបស់ខ្លួនដែលខ្លួនបានរាំដើម្បីបង្ហាញទៅដល់មិត្តភក្តិ និងក្រុមគ្រួសារ ថែមទាំងអាចចាត់ឱ្យអ្នកដទៃទៀតរាំ និងបង្ហោះវីដេអូនៅតាមបណ្តាញសង្គមដូចពួកគេដែរ។ មិនត្រឹមតែយុវវ័យក្មេងៗនោះទេ សូម្បីតែតារាមួយចំនួនក៏បានក្បាច់រាំចាប់ក្តាមដ៏ពេញនិយមមួយនេះដូចគ្នា។

ជាក់ស្តែងក្រុមតារា TMS ក៏បានរាំក្បាច់ចាប់ក្តាម និងបានបង្ហោះវីដេអូរបស់ខ្លួននៅលើបណ្តាញសង្គមដើម្បីជូនទៅដល់ក្រុមអ្នកគាំទ្ររបស់ខ្លួនទស្សនាផងដែរ។ វីដេអូរបស់ក្រុមតារា TMS ដែលមានដូចជា លោក ប្រពៃ លោក ឧសភា កញ្ញា ធីតា និងកញ្ញា ដាលីណា សុទ្ធតែទទួលបានការគាំទ្រ និងចំនួនអ្នកទស្សនាច្រើនមែនទែន។ ចង់ដឹងក្បាច់រាំចាប់ក្តាមរបស់ក្រុមតារា TMS មានលក្ខណ:យ៉ាងណា សូមអញ្ជើញទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖




អត្ថបទ៖ ណារ៉ូត

    Loading...

    ពេញនិយម