Connect with us

ក្លាយជាគោលដៅទេសចរណ៍ទី២ បន្ទាប់ពីរាជធានីភ្នំពេញ ប្រាសាទអង្គរវត្ត និងតំបន់ឆ្នេរ

សុទ្ធតែកន្លែងសប្បាយៗ

ភ្នំពេញ៖ ក្រុងរបស់ខេត្តចំនួន ៣ រួមមានខេត្តកំពត បាត់ដំបង និងខេត្តក្រចេះ ត្រូវបានកំណត់ជាគោលដៅទេសចរណ៍ទី២ ដែលមានសំណង់ហេដ្ឋារចនាសម្ព័ន្ធសាងសង់ក្នុងសម័យអាណានិគមនិយមបារាំង។

បើតាមក្រសួងទេសចរណ៍ ទីក្រុងរបស់ខេត្តចំនួន ៣ ត្រូវបានជំរុញឱ្យក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញលំដាប់ទី២ បន្ទាប់ពីក្រុងធំៗមួយចំនួន តាមរយៈសំណង់ ដែលសាងសង់ក្នុងសម័យកាលអាណានិគមនិយមបារាំង។ យោងតាមទំព័រ Facebook ផ្លូវការរបស់ក្រសួងទេសចរណ៍ ក្រុងរបស់ខេត្តបាត់ដំបង កំពត និងក្រចេះ នឹងក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញទី២ បន្ទាប់ពីរាជធានីភ្នំពេញ សៀមរាប និងទីក្រុងតំបន់ឆ្នេរសមុទ្រ។

បច្ចុប្បន្ន ក្រុងបាត់ដំបងមាននៅសល់សំណង់ខ្មែរបុរាណ និងសម័យអាណានិគមជាង ៨០០ ខ្នង ក្រុងកំពត ជាង ៣០០ និងក្រចេះ អាចចំនួនតិចជាងគេ។
បើតាមលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានឲ្យដឹងថា កន្លងមកក្រសួងទេសចរណ៍ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងអង្គការ UNESCO ក៏បានសហការគ្នារៀបចំអភិវឌ្ឍន៍ក្រុងទាំង ៣ នេះឱ្យទៅជាក្រុងទេសចរណ៍ វប្បធម៌បេតិកភណ្ឌ និងជាគោលដៅទេសចរណ៍ទី២ ផងដែរ។

លោកបន្តថា នៅពេលទីតាំងទាំងអស់រៀបចំបានល្អ វាមិនត្រឹមតែអាចទាក់ទាញភ្ញៀវទេសចរកាន់តែច្រើនប៉ុណ្ណោះទេ តែវាថែមទាំងទាក់ទាញឲ្យមានការស្នាក់នៅបានយូរជាងមុនទៀតផង។

សូមជម្រាបថា គម្រោងនេះ ត្រូវបានក្រសួងទេសចរណ៍ និង ទីភ្នាក់ងារ អភិវឌ្ឍន៍ បារាំង (AFD ) បានសហការប្ដេជ្ញា ជំរុញ ការអនុវត្ត គម្រោង «ទីក្រុង ប្រកប ដោយ បរិ យា ប័ន្ន» សម្រាប់ ទីក្រុង នៅក្នុង ខេត្ត ចំនួន៣ ខាងលើ ឱ្យក្លាយជាគោល ដៅ ទេសចរណ៍ ដ៏ ទាក់ទាញ ទី២ (secondary urban tourism destination ) បន្ទាប់ពី គោលដៅ ទេស ចរ ណ៍ ធំៗ របស់ កម្ពុជា ៕

    Loading...

    ពេញនិយម