Connect with us

សុខ ពិសី គ្រោងប្តឹងប៉ូលិស ចំពោះលេខទូរស័ព្ទ ដែលបានបោកអតិថិជនរបស់ខ្លួន

សុខ ពិសី គ្រោងប្តឹងប៉ូលិស ចំពោះលេខទូរស័ព្ទ ដែលបានបោកអតិថិជនរបស់ខ្លួន

ភ្នំពេញ៖ តារាចម្រៀងរបស់ផលិតកម្ម “សាន់ដេ” កញ្ញា សុខ ពិសី លើកនេះលេងមែនទែនហើយ ចំពោះបុគ្គលម្នាក់ ដែលបានយកលេខទូរស័ព្ទមកបោកប្រាស់ ភ្ញៀវរបស់គាត់ ព្រមទាំងយកឈ្មោះរបស់គាត់ ទៅប្រើប្រាស់ដើម្បីបោកប្រាស់គេគ្រប់គ្នា។

តារាចម្រៀងដែលមានរាងតូចច្រឡឹងសាច់សខ្ចី កញ្ញា សុខ ពិសី ពិតហួសចិត្តខ្លាំងណាស់ ព្រោះកញ្ញា មិនដែលជួបពីមុនសោះ តែលើកនេះបែរជាមកចំរូបគាត់តែម្តង។ កញ្ញា សុខ ពិសី បានសរសេរបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក ដោយនិយាយថា “ចាំជួបគ្នានៅប៉ុស្តិប៉ូលីសឆាប់ៗ មិនដឹងបេះដូងគាត់ធ្វើពីអី ទើបមកបោកលុយភ្ញៀវខ្ញុំ មីងអើយមីងបាបកម្មមានពិត លេខបិសាចបោកលុយភ្ញៀវខ្ញុំ ជួយ share អោយបិសាចម្ចាស់លេខនេះ បញ្ឈប់អំពើថោកទាបនេះផង”។

ក្រោយពីកញ្ញា សុខ ពិសី បានជួបប្រទះនៅករណីបោកប្រាស់នេះមក កញ្ញា គ្រោងដាក់ពាក្យបណ្តឹងទៅសម្ថតកិច្ច ដើម្បីចាត់វិធានការទៅតាមផ្លូវច្បាប់ កុំឱ្យមនុស្សបែបនេះដើរបោកប្រាស់អ្នកដទៃទៀត។ ប្រិយមិត្តប្រាកដជាដឹងថា កញ្ញា សុខ ពិសី សព្វថ្ងៃនេះ កំពុងតែមមាញឹកជាជំនួញរកស៊ី ហើយ សុខ ពិសី ក៏ទើបតែចេញនូវ MV ថ្មី ផងដែរ៕

អត្ថបទ៖ ឡុង រតនា

    Loading...

    ពេញនិយម