Connect with us

ពិធីការិនី CTN អ្នកនាង យុគ ចិន្តា ទទូចឱ្យពុកម៉ែបងប្អូននាំគ្នា គាំទ្រស៊ីក្លូខ្មែរ

ទោះជាគាត់មានលុយប៉ុណ្ណាក៏ដោយ ក៏មិនភ្លេចស៊ីក្លូនោះដែរ

ភ្នំពេញ៖ ពិធីការិនីសំឡេងផ្អែមស្រទន់ ប្រចាំស្ថានីយទូរទស្សន៍ CTN និង MYTV អ្នកនាង យុគ ចិន្តា តែងតែធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍លើអ្នកនាង ពិសេសសំឡេង និងការនិយាយរបស់គាត់ ពិតជាសាកសមជាពិធីការិនីជើងចាស់មែន។

តែនាពេលថ្មីៗនេះ អ្នកនាង យុគ ចិត្តា បានទទូចឱ្យប្រិយមិត្តនាំគ្នា គាំទ្រលើអ្នករត់ស៊ីក្លូ ដែលជាមរតកតែមួយដែលបន្សល់តាំងសម័យមុនមក ដើម្បីទុកឱ្យកូនចៅបានស្គាល់ ក៏ដូចជាជួយពួកគាត់ រកបាននូវប្រាក់កម្រៃខ្លះៗ សម្រាប់ចិញ្ចឹមជីវិតគ្រួសាររបស់ពួកគាត់ផងដែរ។

ការគាំទ្ររបស់អ្នកនាងដល់ក្រុមស៊ីក្លូនេះ ស្របពេលមានការប្រណាំងស៊ីក្លូខ្មែរ កាលពីថ្ងៃទី២២-២៣ ខែមិថុនា ឆ្នាំ២០១៩ ហើយក្នុងមួយស៊ីក្លូ ទទួលបានថវិកា ១០ម៉ឺនរៀល ចំពោះចំណាត់ថ្នាក់លេខ១ ទទួលបាន ៤០ម៉ឺនរៀល និង លេខ២ លេខ៣ ទទួលបានថវិកាប្រហាក់ប្រហែលគ្នា។

នេះជាលើកទីមួយហើយ ដែលពិធីការិនី CTN និង MYTV អ្នកនាង យុគ ចិន្តា ទទូចឱ្យមានការគាំទ្រដល់ក្រុមស៊ីក្លូ ក្រោយអ្នកនាងបានឃើញថា សព្វថ្ងៃនេះ ស៊ីក្លូខ្មែរកាន់តែនៅសល់តិចតួច បន្ទាប់ពីពុកម៉ែបងប្អូន នាំគ្នាគាំទ្រអ្វីផ្សេងទៅវិញ៕

អត្ថបទ៖ ឡុង រតនា

    Loading...

    ពេញនិយម