រឿង Fast & Furious ថ្មី វ៉ាផ្តាច់ Lion King នៅអាមេរិកខាងជើង
រឿង Fast & Furious ថ្មី វ៉ាផ្តាច់ Lion King នៅអាមេរិកខាងជើង
បរទេស៖ ភាពយន្ត “Fast & Furious Presents: Hobbs & Shaw” បានវ៉ាផ្តាច់ ភាពយន្ត “The Lion King” នៅ Box Office ក្នុងទ្វីបអាមេរិកខាងជើង ដោយរកចំណូលបានជាង ៦០លានដុល្លារអាមេរិក ពីការចាក់បញ្ចាំងនៅរោងភាពយន្តជាង ៤២០០ ក្នុងសប្ដាហ៍ដំបូង។
ភាពយន្តថ្មីរបស់ហ្វ្រេនឆាយស៍ Fast & Furious មានការចូលរួមសម្ដែងពីតារាសម្ដែង Dwayne Johnson និង Jason Statham ដែលពួកគេ ត្រូវបានប្រឈមមុខនឹង Idris Elba ។
ក្នុងសប្ដាហ៍ជាមួយគ្នា “The Lion King” ឈរនៅលេខ២ រកចំណូលបាន ៣៨,២ លានដុល្លារអាមេរិក តាមពីក្រោយដោយភាពយន្ត “Once Upon A Time In Hollywood” ដែលរកចំណូលបាន ២០ លានដុល្លារអាមេរិក។ លេខ៤ បានធ្លាក់លើភាពយន្ត “Toy Story 4” ដែលទទួលបានប្រាក់ចំណូល ៨,២លានដុល្លារ ខណៈ “Spider-Man: Far From Home” ឈរលេខ៥ ជាមួយទឹកប្រាក់ ៧,៨ លានដុល្លារ ក្នុងសប្ដាហ៍ដដែល៕
ប្រភព៖ Strait Times
ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍