ក្រសួងថា ខេត្តចំនួន២ អាចមានជំនន់ទឹកភ្លៀង
សូមជ្រាប!
ភ្នំពេញ៖ យោងតាមសេចក្ដីជូនដំណឹងចុងក្រោយរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃពុធនេះ បានឱ្យដឹងថា ប្រព័ន្ធសម្ពាធទាប (ITCZ) ដែលត្រូវបានអូសទាញដោយប្រព័ន្ធព្យុះចំនួន ៣ រួមមាន ព្យុះ ហ្វ្រង់ស៊ីសកូ ឡេគីម៉ា និង ព្យុះ ក្រសារ នឹងបង្កឥទ្ធិពលមកលើប្រទេសកម្ពុជា ចាប់តាំងពីថ្ងៃទី៧-១០ ខែសីហា ឆ្នាំ២០១៩ តទៅ។
ស្ថានភាពនេះ ធ្វើឱ្យកម្ពុជា ជាពិសេសតំបន់ជាប់នឹងព្រំប្រទល់ប្រទេសវៀតណាម បរិមាណភ្លៀង នឹងកើនឡើងខ្ពស់ ពិសេសខេត្តក្រចេះ និងខេត្តត្បូងឃ្មុំ ដែលអាចបង្កឱ្យមានជាជំនន់ទឹកភ្លៀង។ ទន្ទឹមគ្នានេះ ភ្លៀងនៅតែបន្តធ្លាក់ នៅតំបន់មាត់សមុទ្រ ហើយ ភ្លៀង និងខ្យល់ នៅតែបន្តកើតមាន និងស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់។ ចំណែក កម្លាំងខ្យល់ នៅមានកម្រិតខ្លាំង គឺ ១៥-២០ ម៉ែត្រក្នុងមួយវិនាទី៕
អត្ថបទ៖ ចាន់ សោភ័ណ្ឌលាភ

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍