ចិន ផ្អាកបញ្ចាំងភាពយន្តដែលសម្ដែងដោយតារាតៃវ៉ាន់
អាណិតតារាតៃវ៉ាន់ណាស់!
ចិន៖ អាជ្ញាធរទទួលបន្ទុកភាពយន្តរបស់ចិន នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៩ នេះ បានប្រកាសថា ខ្លួនបានផ្អាកបញ្ចាំងភាពយន្តទាំងឡាយណា ដែលមានការចូលរួមសម្ដែងដោយតារាតៃវ៉ាន់ ហើយបានចេញបញ្ជាហាមឃាត់ តារាសម្ដែងតៃវ៉ាន់ ចូលរួមក្នុងពិធីប្រគល់ពានរង្វាន់ប្រចាំឆ្នាំរបស់ខ្លួន ដោយមិនបានបញ្ជាក់ពីមូលហេតុឡើយ។
សេចក្ដីប្រកាសរបស់អាជ្ញាធរភាពយន្ត ដែលមានមូលដ្ឋាននៅចិនដីគោក បានធ្វើឡើង ក្រោយព្រឹត្តិការណ៍ផ្ដល់ពានរង្វាន់ចំពោះតារាសម្ដែងភាពយន្តប្រចាំឆ្នាំរបស់ចិន ដែលគេចាត់ទុកស្មើនឹងពានរង្វាន់ Oscars។
ការប្រកាសនេះ ធ្វើឡើង ខណៈតៃវ៉ាន់ និងចិនដីគោក មានជម្លោះ ពាក់ព័ន្ធនឹងការទាមទារឯករាជ្យរបស់តៃវ៉ាន់។ កាលពីសប្ដាហ៍មុន ចិន បានប្រកាសឈប់ចេញឯកសារធ្វើដំណើរសម្រាប់ប្រជាជននៅចិនដីគោក ដែលមានបំណងទៅកម្សាន្តនៅតៃវ៉ាន់ ផងដែរ៕
ប្រភព៖ Reuters
ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍