លើកនេះ រចនា រ៉ាវាឌី សម្តែងជាតួអង្គ “នាងណាត” បែបកំប្លែង
លើកនេះ “នាងណាត” បែបកំប្លែងលេចមុខមកទៀតហើយ ខ្លាចណាស់
ភ្នំពេញ៖ តារាសម្តែង កញ្ញា រចនា រ៉ាវាឌី ធ្លាប់តែសម្តែងជាតួអង្គកាច់កុង ស្លូតបូត ដែលទស្សនិកជនស្គាល់ថាជាតារាស្រីឆ្នាស់ ធ្វើឱ្យគេស្អប់គ្រប់ៗគ្នា។ លើកនេះ កញ្ញា រចនា រ៉ាវាឌី បានក្លាយជាតួអង្គខ្មោចរឿង “នាងណាត” នៅក្នុងកម្មវិធី “តោះសើច” ជារឿងបែបកំប្លែងប្រចាំស្ថានីយទូរទស្សន៍ CTN ធានាថាធ្វើឱ្យប្រិយមិត្តអ្នកទស្សនា សើចតាំងពីដើមរហូតដល់ចប់។
នេះជាលើកទីមួយហើយសម្រាប់ កញ្ញា រចនា រ៉ាវាឌី ដែលអ្នកនាំរឿងតម្រូវឱ្យកញ្ញាសម្តែងជាតួអង្គខ្មោច ហើយជារឿងបែបកំប្លែងថែមទៀត។ តែទោះជាយ៉ាងណាក៏កញ្ញា រចនា រ៉ាវាឌី សម្តែងបានយ៉ាងល្អ ទោះជាជួបឧបសគ្គច្រើនយ៉ាងណាក៏ដោយ។
មួយរយៈ កញ្ញា ទទួលបានជោគជ័យលើវិស័យសិល្បៈ ហើយក៏កំពុងតែមមាញឹកជាមួយការថតរឿង និង MV ជាច្រើន។ កញ្ញា រចនា រ៉ាវាឌី ជាតារាសម្តែងដែលមានវ័យក្មេង តែទស្សនិកជនស្គាល់កញ្ញាច្រើនតាមរយៈការសម្តែងជាតួអង្គកាច់កុងគ្នា ក្នុងឈុតដណ្តើមស្នេហាគ្នា។ កម្មវិធី “តោះសើច” របស់ស្ថានីយទូរទស្សន៍ CTN ហើយធ្វើការចាក់ផ្សាយរៀងរាល់ថ្ងៃសៅរ៍ វេលាម៉ោង ៨យប់ ដល់ម៉ោង ៩យប់ និងចាក់ផ្សាយឡើងវិញនៅថ្ងៃសុក្រ វេលាម៉ោង ៦យប់ ដល់ម៉ោង ៧យប់៕
អត្ថបទ៖ ឡុង រតនា

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍