នេះជាលើកទី២ដែលតារាកំប្លែងអ្នកនាងខ្ញុង ចូលរោងការ
អបអរសាទរស្អែកនេះអ្នកនាង ខ្ញុង ចូលរោងហើយ
ភ្នំពេញ៖ តារាកំប្លែងដែលបុិនវោហារសព្ទ កំប្លុកកំប្លែង នាងខ្ញុង នាពេលបច្ចុប្បន្ននេះអ្នកនាងកំពុងទទួលបានការគាំទ្រជាខ្លាំងពីសំណាក់ទស្សនិកជន ជាពិសេសការសម្តែងក្នុងរឿង “២គ្រួសារ” របស់ស្ថានីយទូរទស្សន៍ CTN។ ការសម្តែងជាតួកំប្លែង ឈ្នានីសគ្រួសារអ្នកដទៃ បានធ្វើឱ្យទស្សនិកជនស្អប់អ្នកនាង ខ្ញុង ជាខ្លាំង ហើយប្រិយមិត្តខ្លះក៏សើចជាមួយការសម្តែងដែលភាពកំប្លុកកំប្លែងរបស់គាត់ផងដែរ។
ថ្មីៗនេះក្រុមការងារ MYTV PLUS បានទំនាក់ទំនងជាមួយក្រុមការងារលោកតា វុិចទ័រ បានបញ្ជាក់ប្រាប់ថា “អ្នកនាង ខ្ញុង ចូលរោងការស្អែកនេះ ហើយស្វាមីរបស់អ្នកនាងក៏ជាតារាកំប្លែងរួមអាជីពជាមួយគ្នាផងដែរគឺ “លោក កៃដរ”។
អ្នកទាំងពីរមានទំនាក់ទំនងជាមួយគ្នាយូរណាស់មកហើយ ហើយនេះក៏ជាលើកទីពីរសម្រាប់មង្គលការរបស់អ្នកនាង ខ្ញុង ក្រោយរូបគាត់បានចែកផ្លូវជាមួយគ្រួសាររបស់គាត់ម្តងរួចមកហើយ។
សម្រាប់មង្គលការរបស់អ្នកនាង ខ្ញុង យើងសង្កេតឃើញថាអ្នកនាងបានអញ្ជើញតារាសម្តែង តារាចម្រៀងជាច្រើនមកចូលរួមពិធីមង្គលការរបស់គាត់ផងដែរ៕
អត្ថបទ៖ ឡុង រតនា

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍