Connect with us

Juventus ទទួលយកសំណើរបស់ Tottenham សម្រាប់ Paulo Dybala

Juventus ទទួលយកសំណើរបស់ Tottenham សម្រាប់ Paulo Dybala

អង់គ្លេស៖ ក្រុមមាន់ខ្នាយមាស Tottenham បានក្លាយជាគូប្រជែងចុងក្រោយ ដើម្បីចុះហត្ថលេខាលើខ្សែប្រយុទ្ធ Paulo Dybala របស់ក្រុម Juventus ។

កីឡាករអន្តរជាតិអាហ្សង់ទីនបានច្រានចោលការផ្ទេរទៅកាន់ក្រុមបិសាចក្រហម Manchester United នៅរដូវក្តៅនេះរួចទៅហើយ ប៉ុន្តែមានសំណើពីក្លិបនៅ Premier League មួយផ្សេងទៀតនៅលើតុ។

អ្នកជំនាញការផ្ទេររបស់ Sky Sport Italia លោក Gianluca Di Marzio អះអាងថា Spurs បានដាក់សំណើរ ៧០ លានផោនសម្រាប់ Dybala ហើយចំនួនទឹកប្រាក់នេះគឺស្មើនឹងការចង់បានរបស់ក្រុមសេះបង្កង់ ហើយពួកគេទំនងជាចង់ឲ្យ Spurs ពិភាក្សាពីលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយកីឡាករជាមុនសិន។

ក្រុមមាន់ខ្នាយមាស ហាក់ដូចជាមានឆន្ទៈក្នុងការបន្ថែមកម្លាំងនៅតំបន់ប្រយុទ្ធរបស់ពួកគេ មុនពេលទីផ្សារដោះដូរកីឡាករត្រូវបិទនៅល្ងាចថ្ងៃព្រហស្បតិ៍។ ដោយសេចក្តីរាយការណ៍របស់កាសែត The Times បានឱ្យដឹងថា ពួកគេក៏បានដាក់សំណើខ្ចីជើង Philippe Coutinho ពី Barcelona ផងដែរ បើយក Dybala មិនបាន៕

ប្រភព៖ trollkhmer

    Loading...

    ពេញនិយម