Ancelotti៖ Barcelona នឹងប្រកួតប្រជែងដណ្តើមពានរង្វាន់ Champions League ម្តងទៀត
Ancelotti៖ Barcelona នឹងប្រកួតប្រជែងដណ្តើមពានរង្វាន់ Champions League ម្តងទៀត
អ៊ីតាលី៖ លោក Carlo Ancelotti គ្រូបង្វឹករបស់ Napoli គិតថា Barcelona នឹងប្រជែងដណ្តើមជើងឯក Champions League បន្ទាប់ពីការចុះហត្ថលេខាកីឡាករថ្មីរបស់ពួកគេនៅរដូវកាលនេះ។
លោក Ancelotti ដែលក្រុមរបស់គាត់ត្រូវជួបជាមួយ Barca ក្នុងការប្រកួតមិត្តភាពនៅរដ្ឋផ្លរីដា មានអារម្មណ៍ថា ក្រុមរបស់លោក Ernesto Valverde នឹងមានសន្ទុះខ្លាំងម្ដងទៀតនៅរដូវកាលនេះ បន្ទាប់ពីបានឃើញកីឡាករ Antoine Griezmann និង Frenkie de Jong មកដល់ ។
គាត់បានប្រាប់សន្និសីទសារព័ត៌មានថា៖“ ខ្ញុំជឿជាក់ថា Barcelona តែងតែជាបេក្ខជនដែលឈ្នះពានរង្វាន់ Champions League។ ព្រោះពួកគេមានកីឡាករល្អដូចជា Messi និងអ្នកផ្សេងទៀតជាច្រើន ដូច្នេះខ្ញុំគិតថា ពួកគេតែងតែប្រកួតដើម្បីឈ្នះពានច្រើនបំផុត ជាមួយ Champions League ” ។
ម្ចាស់ជើងឯកអឺរ៉ុប ៥ សម័យកាល Barcelona បានធ្លាក់ចុះយ៉ាងខ្លាំនៅទ្វីបអឺរ៉ុបប៉ុន្មានរដូវកាលចុងក្រោយនេះចាប់តាំងពីឆ្នាំ ២០០៥ រួមទាំងការចាញ់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្រោមថ្វីជើង Liverpool ក្នុងឆ្នាំ ២០១៨-១៩ ៕
trollkhmer

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍