Connect with us

អតីតមិត្តរួមក្រុម Rooney ជឿជាក់ថា ខ្សែប្រយុទ្ថរូបនេះទៅ Derby ព្រោះចង់ដឹកនាំ Man UTD នាពេលអនាគត

អតីតមិត្តរួមក្រុម Rooney ជឿជាក់ថា ខ្សែប្រយុទ្ថរូបនេះទៅ Derby ព្រោះចង់ដឹកនាំ Man UTD នាពេលអនាគត

អង់គ្លេស៖ Ferdinand អតីតមិត្តរួមក្រុមជឿជាក់ថា Rooney ប្រឹងប្រែងហក់ចូលតំណែងគ្រូបង្វឹកនៅក្លិប Derby គឺដើម្បីឆក់យកឱកាសទៅដឹកនាំ ManUtd នាថ្ងៃអនាគត។

Wayne Rooney ត្រូវបានតែងតាំងជា កីឡាករ/គ្រូបង្វឹកថ្មីរបស់ Derby County ចាប់ពីខែមករា ឆ្នាំ ២០២០ តទៅដោយចុះកុងត្រារយៈពេល១៨ខែ បន្ទាប់បីខ្សែប្រយុទ្ធរបស់ក្រុម DC United នៅក្របខ័ណ្ឌកំពូលអាមេរិកបានព្រមព្រៀងចាកចេញពីក្លិបកាលពីថ្ងៃម្សិលមិញ ក្រោយប្រកបអាជីពបានជាង១ឆ្នាំ។

ហើយលោក Ferdinand មើលឃើញពីផែនការអនាគតរបស់ Rooney ដើម្បីដណ្តើមតំណែងរបស់លោក Ole Gunnar Solskjaer នៅ Old Trafford ដែលដើរក្នុងផ្លូវរបស់អតីតមិត្តរួមក្រុមជម្រើសជាតិអង់គ្លេស និងជាអតីតគ្រូបង្វឹករបស់ Derby លោក Frank Lampard ដែលថ្មីៗនេះទទួលបានឱកាសទៅដឹកនាំ Chelsea។

អតីតខ្សែការពារក្រុមបិសាចក្រហមបានប្រាប់កាសែតអង់គ្លេសជាច្រើនថា៖ «គោលដៅរបស់ Rooney គឺទៅដឹកនាំ Manchester United, ១០០% វាជាការពិត។ បើគេនិយាយអ្វីខុសពីនឹង គេកុហកហើយ។ គេនឹងចង់ធើ្វរឿងនេះ។ មានតែពេលវេលាទេដែលអាចប្រាប់បាន ថាតើគេអាចជាបុរសដែលសមនឹងទទួលការងារនេះដែរ ឬអត់នោះ»៕

    Loading...

    ពេញនិយម