Bayern Munich ចង់ចុះហត្ថលេខាតារាវ័យក្មេងទើបរះនៅ ICC របស់ Arsenal
Bayern Munich ចង់ចុះហត្ថលេខាតារាវ័យក្មេងទើបរះនៅ ICC របស់ Arsenal
អង់គ្លេស៖ យោងតាមសារព័ត៌មាន Sky Sports បានឲ្យដឹងថា Bayern Munich មានការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការចុះហត្ថលេខាលើខ្សែបម្រើវ័យក្មេងរបស់ Arsenal គឺ Joe Willock ។
បន្ទាប់ពីមានការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងអំឡុងការប្រកួតជ័យជម្នះក្នុងពានរង្វាន់ International Champions ២-០ របស់ក្រុមកាំភ្លើងធំលើ Bayern Munich កាលពីបីសប្តាហ៍មុន ហើយកីឡាករវ័យ ១៩ ឆ្នាំរូបនេះបានបង្ហាញនូវទម្រង់លេងដ៏អស្ចារ្យមួយផ្សេងទៀតជាមួយនឹង Barcelona កាលពីចុងសប្តាហ៍កន្លងទៅ។
យុវជនរូបនេះអាចនឹងក្លាយជាកីឡាករវ័យក្មេងចុងក្រោយរបស់ Arsenal ក្នុងការផ្ទេរទៅកាន់ក្របខ័ណ្ឌ Bundesliga បន្ទាប់ពីកីឡាករ Reiss Nelson និង Emile Smith Rowe ដែលបានចំណាយពេលវេលានៅក្លិប Hoffenheim និង Red Bull Leipzig ក្នុងការខ្ចីជើងកាលពីរដូវកាលមុន។
គួរបញ្ជាក់ផងដែរថា Willock បានបង្ហាញខ្លួនជម្រើសដំបូងក្នុងក្រុមចំនួន ១៧លើករួចមកហើយជាមួយក្រុមកាំភ្លើងធំ និងរកបាន ៣ គ្រាប់ក្នុងការប្រកួតជាមួយឈុតធំចំនួន ៦លើក កាលពីរដូវកាលមុន៕

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍