Connect with us

តើសហប្រតិបត្តិការផ្នែកហិរញ្ញវត្ថុលើឆាកអន្តរជាតិរបស់ចិន បានជួយគាំទ្រដល់ការអភិវឌ្ឍនៃពិភពលោកអ្វីខ្លះ?

ប៉េកាំង ៖ សហប្រតិបត្តិការផ្នែកហិរញ្ញវត្ថុនិងការវិនិយោគ រវាងប្រទេសចិននិងប្រទេសផ្សេងទៀត បានអភិវឌ្ឍយ៉ាងឆាប់រហ័សក្នុងរយៈពេល៥ឆ្នាំកន្លងទៅនេះ ពោលគឺអភិវឌ្ឍដំណាលគ្នានឹងពេលដែលការផ្តួចផ្តើមខ្សែក្រវ៉ាត់មួយផ្លូវមួយ អភិវឌ្ឍតែម្តង។ បើយោងតាមមន្ត្រីរដ្ឋាភិបាលចិន សហប្រតិបត្តិការរវាងប្រទេសចិននិង១៦ប្រទេសដូចជាអារ៉ាប់រួម ថៃ រុស្ស៊ី ប៉ាគីស្ថាន និងកូរ៉េ បានវិវឌ្ឍទៅមុខយ៉ាងរលូន ។

ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី មាន៨៧ប្រទេសជាសមាជិក។ ៦០ភាគរយនៃប្រទេសទាំងនោះ គឺជាអ្នកចូលរួមក្នុងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយផ្លូវមួយ។ ក្នុងចំណោមនោះ ប្រទេសអាហ្វហ្កានីស្ថាន ទីម័រខាងកើត ហុងគ្រី អ៊ីត្យូពី និងលីបង់ គឺជាប្រទេសចូលរួមថ្មី។

ធនាគារចិនទាំងឡាយ បានបើកសាខា១០២កន្លែងនៅ២៤ប្រទេស ហើយប្រព័ន្ធទូទាត់ប្រាក់អន្តរធនាគារឆ្លងប្រទេស ដែលហៅកាត់ថា CIPS បានពង្រីកសេវាដល់១៦៥ធនាគារ នៅ៤០ប្រទេសដូចជា រុស្ស៊ី សឹង្ហបុរី កូរ៉េខាងត្បូង និងថៃ។ សូមបញ្ជាក់ថា ប្រព័ន្ធទូទាត់ប្រាក់CIPS គឺជាប្រព័ន្ធមួយដែលផ្តល់សេវាទូទាត់ប្រាក់ជាប្រាក់យ័ននិងសេវាជួញដូរប្រាក់យ័នឆ្លងប្រទេស។

ក្រៅពីនេះ ជាង៥០ប្រទេសដែលត្រូវបានរួមបញ្ចូលទៅក្នុងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយផ្លូវមួយ បានបើកសេវាUnionPay របស់ចិន ដោយមាន២៥លានកាតដែលតភ្ជាប់សេវាជាមួយក្រុមហ៊ុនជាង៥លាន៤សែនក្រុមហ៊ុន និងទូATMចំនួន៦សែន៨ម៉ឺនទូ។ តួលេខនេះ គឺរួមបញ្ចូលទាំងមួយភាគធំនៃ១៦ប្រទេសនៅអ៊ឺរ៉ុបកណ្តាលនិងអ៊ឺរ៉ុបខាងកើតដែលចូលរួម។ នៅទ្វីបអាហ្វ្រិកឯណោះវិញ មាន៥០ប្រទេសនិងតំបន់កំពុងចូលរួម។ ពោលគឺស្មើនឹងជាង៧៥ភាគរយនៃទ្វីបអាហ្វ្រីកទាំងមូលទៅហើយ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម