ឆេះទូកទេសចរណ៍ទំនើប ១គ្រឿង នៅថៃ (មានវីដេអូ)
ដល់ក ឆេះទូកទេសចរណ៍ដ៏ទំនើប១គ្រឿង នៅភូកេត នៅព្រឹកនេះ (មានវីដេអូ)
ភូកេត៖ ទូកទេសចរណ៍១គ្រឿង ដែលមានតម្លៃជាង ១០០លានបាត (ជាង ៣លានដុល្លារអាមេរិក) ត្រូវបានអគ្គិភ័យឆាបឆេះ នៅកំពង់ផែមួយ នៅស្រុក Thalang ខេត្តភូកេត ប្រទេសថៃ នៅថ្ងៃពុធ ទី៧ ខែសីហា ឆ្នាំ២០១៩ នេះ។
ក្រុមពន្លត់អគ្គិភ័យ បានធ្វើអន្តរាគមន៍លើទូកដែលមានបណ្ដោយ ៥៥ម៉ែត្រ ឈ្មោះ Lady D ហើយបានកាត់ផ្តាច់ខ្សែចងភ្ជាប់ ដើម្បីឱ្យទូកអណ្ដែតឆ្ងាយពីទូកដទៃទៀត ជៀសវាងឆេះរីករាលដាល។
អាជ្ញាធរថៃ បានឱ្យដឹងថា ទូកកម្សាន្តនេះ បានធ្វើដំណើរចាកចេញពីប្រទេសម៉ាឡេស៊ី មកដល់ប្រទេសថៃ កាលពីពេលថ្មីៗនេះ។ ពួកគេ មិនទាន់អាចបញ្ជាក់ពីមូលហេតុបង្កជាអគ្គិភ័យនោះទេ។ ទូកនេះ បើកដោយក្រុមជនជាតិកាណាដា ហើយបានចុះបញ្ជីនៅចក្រភពអង់គ្លេស។ គេដឹងថា ម្ចាស់ទូក មិនមែនជាជនជាតិថៃ ឡើយ។ មកទល់ពេលនេះ មិនមានសេចក្ដីរាយការណ៍ ពីអ្នករងរបួស ឬ ស្លាប់ទេ៕
សូមទស្សនាវីដេអូ៖
ប្រភព៖ Bangkok Post
ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍