Connect with us

សល់តែ២ខែទៀតទេតារាចម្រៀងខ្មែរសុរិន្ទ ចេន សាយចៃ នឹងត្រឡប់មកកម្ពុជាវិញហើយ

ចេន សាយចៃ កើបលុយនៅលើដីសហរដ្ឋអាមេរិក

ភ្នំពេញ៖ តារាចម្រៀងខ្មែរសុរិន្ទប្រចាំផលិតកម្មថោន អ្នកនាង ចេន សាយចៃ កំពុងតែនៅលើទឹកដីសហរដ្ឋអាមេរិក បន្ទាប់ពីអ្នកនាងត្រូវបានគេអញ្ជើញទៅច្រៀងនៅទីនោះ។ តារាចម្រៀងខ្មែរសុរិន្ទម្នាក់នេះបាន ធ្វើឱ្យប្រិយមិត្តពេញចិត្តជាច្រើន ព្រមទាំងស្រឡាញ់អ្នកនាង ជាមួយទឹកដមសម្លេងដ៏ផ្អែមរបស់់គាត់។

ថ្មីៗនេះទស្សនិកជនជាច្រើនបានឆ្ងល់ថា តើអ្នកនាង ចេន សាយចៃ ទៅណាបាត់ដូចជាមិនឃើញរូបគាត់ចេញនៅអាល់ប៊ុមថ្មី ឬក៏ចូលរួមកម្មវិធីការប្រគំតន្ត្រីផ្សេងៗរបស់ស្ថានីទូរទស្សន៍នោះឡើយ។ អ្នកនាង ចេន សាយចៃ ពិតជាមានអារម្មណ៍រំភើបខ្លាំងណាស់ដែលបានមកជួបពុកម៉ែដែលរស់នៅសហរដ្ឋអាមេរិក ហើយអ្នកនាងក៏បានបញ្ជាក់ថា “បងសប្បាយចិត្តខ្លាំងណាស់អូនចំពោះដំណើរមកកាន់ទឹកដីអាមេរិកម្ដងនេះ ព្រោះមានបងប្អូនខ្មែរគាត់ស្រឡាញ់រាប់អានបងខ្លាំងណាស់។

គ្រប់ពេលបងចេញពីរដ្ឋមួយទៅរដ្ឋមួយពួកគាត់តែងតែទទួលស្វាគមន៍បងជាមួយស្នាមញញឹមជានិច្ច”។ អ្នកនាងបានទៅសហរដ្ឋអាមេរិកអស់រយៈពេល ៥ខែមកហើយ នៅសល់តែ២ខែទៀតប៉ុណ្ណោះ អ្នកនាង ចេន សាយចៃ វិលត្រលប់មកកម្ពុជាដែលជាទឹកដីកំណើតរបស់ខ្លួនវិញ ទស្សនិកបានជួបរូបជាបទចម្រៀងថ្មីៗ ដែលអ្នកនាងគ្រោងចេញឆាប់ៗនេះផងដែរ៕

 

អត្ថបទ៖ ឡុង រតនា

    Loading...

    ពេញនិយម