ម៉ូតូអគ្គីសនីផលិតនៅប្រទេសកម្ពុជា Green e-bike ដំបូងគេនឹងដាក់លក់នៅក្នុងខែកញ្ញានេះក្នុងតម្លៃ
តម្លៃក៏សមរម្យហើយមិនប្រើសាំងទៀត ម៉ូតូខ្មែរ
ភ្នំពេញ៖ វិស្វករជនជាតិបារាំងលោក Vaudin បានផលិតម៉ូតូម៉ាក Green e-bike ធ្វើឡើងនៅប្រទេសកម្ពុជាដើម្បីជួយដល់សេដ្ឋកិច្ចក្នុងស្រុក ក៏ដូចជាបរិស្ថានផងដែរ។ លោក Vaudin បានមកប្រទេសកម្ពុជាកាលពីឆ្នាំ២០១៣ ហើយម៉ូតូប្រភេទនេះដែរបានចាប់ផ្តើមមានប្រើប្រាស់មុនគេនៅក្នុងខេត្តសៀមរាបកាលពីឆ្នាំ២០១៤។
ទិន្នន័យបានបញ្ជាក់ថា នៅក្នុងទីក្រុងភ្នំពេញមានអ្នកប្រើប្រាស់ម៉ូតូចំនួន១.៧លានគ្រឿងដោយកាបូនឌីអុកស៊ីតដែលបញ្ចេញទៅក្នុងបរិស្ថានបានកើនឡើង៣.២លានតោនក្នុងមួយឆ្នាំ ដូចនេះយើងត្រូវការដាំដើមឈើចំនួន១៥លានដើមដើម្បីទប់ស្កាត់ការបំពុលបរិស្ថាន។
ចំពោះម៉ូតូ Green e-bike នេះដែរប្រើប្រាស់ដោយថាមពលថ្មដែលអាចបើកបរបានរយៈចម្ងាយ៥០គីឡូម៉ែត្រ និង អាចដោះដូរថ្មបានដោយប្រើប្រាស់បាន៥០គីឡូម៉ែត្រ ដោយគ្រាន់តែសាករយៈពេល៤ម៉ោងតែប៉ុណ្ណោះ។ លោក Vaudin បាននិយាយថា លោកមានប្រតិបត្តិការនាំយកផលិតផលដែលធ្វើនៅប្រទេសកម្ពុជាមួយនេះទៅកាន់ប្រទេស អាមេរិកខាងជើង អឺរ៉ុប អូស្ត្រាលី និង អាមេរិកខាងត្បូង។ គួរបញ្ជាក់ថា ម៉ូតូ Green e-bike មួយគ្រឿងមានតម្លៃ៨៩៩ដុល្លា ជាមួយនឹងការធានារយៈពេល១ឆ្នាំ ប៉ុន្តែខាងក្រុមហ៊ុននឹងធ្វើការបញ្ចុះតម្លៃនៅសល់ត្រឹមតែ៧៩៩ដុល្លាប៉ុណ្ណោះសម្រាប់អ្នកដែលកក់ទុករហូតដល់ចុងខែតុលា៕
អត្ថបទ៖ គង់ ចាន់ស្រីនុច

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍