Connect with us

គ្រាប់បាល់ សៀង ចន្ធា មិនអាចជួយកម្ពុជា ពីក្រុមមាឌធំ អូស្ត្រាលីបានទេ (មានវីដេអូ)

បានត្រឹមសោកស្ដាយ តែគ្រាប់បាល់របស់ សៀង ចន្ធា ពិតជាល្អមែន! (មានវីដេអូ)

វៀតណាម៖ ក្រុមបាល់ទាត់អាយុក្រោម១៨ឆ្នាំ (U18) ជម្រើសជាតិកម្ពុជា បានប្រកួតចាញ់ក្រុម U18 អូស្ត្រាលី ដែលសុទ្ធតែកីឡាករខ្ពស់ៗ និងមាឌធំៗ ដោយលទ្ធផល ៥-១ ក្នុងការប្រកួតទីមួយ វគ្គសន្សំពិន្ទុ ពានរង្វាន់យុវជនអាយុក្រោម១៨ឆ្នាំអាស៊ាន AFF U18 Championship 2019 នាល្ងាចថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៩ នេះ នៅកីឡដ្ឋាន Thong Nhat ។

កម្ពុជា ទាត់បញ្ចូលទីអូស្ត្រាលី ដោយខ្សែប្រយុទ្ធ សៀង ចន្ធា នៅនាទី៧៣ ក្រោយពីក្រុមមាឌធំអូស្ត្រាលី រកបាន ៤គ្រាប់មុន។ យ៉ាងណាក៏ដោយ គ្រាប់បាល់របស់សៀង ចន្ធា ជាការបញ្ចប់ទីបានយ៉ាងល្អ ក្នុងឱកាសវាយសម្រុកបក (Counter attack) ដោយខ្សែប្រយុទ្ធរូបនេះ បានប្រើប្រាស់ល្បឿនយ៉ាងលឿន ដើម្បីរត់ទៅយកបាល់ដែលបញ្ជូនពីមិត្តរួមក្រុម ហើយធ្វើបានសម្រេច ពេល១ស្មើជាមួយអ្នកចាំទីអូស្ត្រាលី។

សូមជម្រាបថា ប្រកួតបន្ទាប់ កម្ពុជា នឹងត្រូវប៉ះក្រុមថៃ នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩៕

សូមទស្សនាវីដេអូ៖

អត្ថបទ៖ ចាន់ សោភ័ណ្ឌលាភ

    Loading...

    ពេញនិយម