ច្បាស់ការហើយ! កំពូលស្មាតហ្វូនប្រើ 5G ដំបូងគេបង្អស់នៅកម្ពុជា គឺ Huawei Mate 20 X (5G)
ភ្នំពេញ ៖ Huawei Mate 20 X (5G) គឺជាស្មាតហ្វូនដំបូងគេបង្អស់នៅប្រទេសកម្ពុជា ដែលបញ្ជាក់ថា អាចប្រើបណ្តាញសេវា 5G បាន បន្ទាប់ពីការធ្វើតេស្តលើបណ្តាញសេវារបស់ក្រុមហ៊ុន Metfone ដែលជាក្រុមហ៊ុនទូរទមនាគមន៍ឈានមុខមួយនៅប្រទេសកម្ពុជា ។ កំពូលស្មាតហ្វូននេះ នឹងផ្តល់បទពិសោធន៍ថ្មីដ៏អស្ចារ្យបំផុតមិនធ្លាប់មានពីមុន ដល់ប្រជាជនកម្ពុជា លើការប្រើប្រាស់បណ្តាញសេវា 5G ជាមួយបច្ចេកដ៏ទំនើប និងចុងក្រោយបំផុត ។
កំពូលស្មាតហ្វូន Huawei Mate 20 X (5G) គឺជាស្មាតហ្វូនដំបូងគេដ៏ល្អឥតខ្ចោះសម្រាប់ប្រើបណ្តាញសេវា 5G ដែលដំណើរការដោយបន្ទះឈីបចុងក្រោយបង្អស់របស់ Huawei ជំនាន់ 5G, Balong 5000 7mn និង Kirin 980 ដែលធ្វើឱ្យកំពូលស្មាតហ្វូននេះ ក្លាយជាស្មាតហ្វូនដំបូងគេបង្អស់ក្នុងពិភពលោកដំណើរការបណ្តាញសេវា 5G ។
កំពូលស្មាតហ្វូននេះ មានអេក្រង់ទំហំធំរហូត 7.2 អ៊ីញ និងដំណើរការដោយប្រព័ន្ធ Leica multi-focal imaging ។ លើសពីនេះទៅទៀត Huawei Mate 20 X (5G) ដំណើរការដោយប្រព័ន្ធសាកថ្ម 40W SuperCharge សាកថ្មបានលឿនដូចរន្ទះ ថាមពលថ្មធំមហាសាលទំហំ 4200 mAh។ ការបញ្ជាក់ពីការប្រើប្រាស់បណ្តាញសេវា 5G ដំបូងគេបង្អស់នេះ គឺមិនមែនមានតែនៅប្រទេសកម្ពុជាប៉ុណ្ណោះទេ គឺថែមទាំងមានការទទួលស្គាល់ពីស្ថាប័នពិភពលោក Global Certification Forum ( GCF) ដែល Huawei Mate 20 X (5G) ជាស្មាតហ្វូនដំបូងគេបង្អស់ដែលអាចប្រើ 5G បាន ។
កំពូលស្មាតហ្វូននេះ នឹងមានលក់នៅលើទីផ្សារប្រទេសកម្ពុជានាពេលឆាប់ៗនេះ ដើម្បីឱ្យប្រជាជនកម្ពុជាទទួលបានបទពិសោធន៍ថ្មីចុងក្រោយបង្អស់លើបណ្តាញសេវា 5G នៅលើការប្រើប្រាស់ស្មាតហ្វូន ។ តាមដានទាំងអស់គ្នា ពីការប្រកាសលក់ជាផ្លូវការ នៃការមកដល់នៃកំពូលស្មាតហ្វូន Huawei Mate 20 X (5G) ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍