Connect with us

Disney រៀបចំថតភាពយន្តរឿង “Home Alone” ឡើងវិញ

រឿង Home Alone នឹងត្រូវថតឡើងវិញ

បរទេស៖ ផលិតកម្ម Disney នឹងថតភាពយន្តរឿងដ៏ល្បីល្បាញ “Home Alone” ដែលនិយាយពីក្មេងប្រុសម្នាក់ នៅក្នុងថ្ងៃបុណ្យណូអែល ឡើងវិញ។ នេះជាការបញ្ជាក់ពីនាយកប្រតិបត្តិរបស់ Disney កាលពីពេលថ្មីៗនេះ។

បន្ថែមពីនេះ នាយកប្រតិបត្តិ Disney បានបង្ហើបដែរថា ផលិតកម្មនឹងថតរឿង “Night at the Museum”, “Diary of a Wimpy Kid” និង “Cheaper by the Dozen” ឡើងវិញផងដែរ ដើម្បីជាការទាក់ទាញអ្នកគាំទ្រទាំងក្មេង ទាំងចាស់។

“Home Alone” ជាភាពយន្តក្នុងឆ្នាំ១៩៩០ ដែលនិយាយពីក្មេងប្រុសអាយុ ៨ឆ្នាំម្នាក់ ដែលនៅផ្ទះតែម្នាក់ឯង បន្ទាប់ពីគ្រួសាររបស់គេ បានទៅដើរលេងកម្សាន្ត នៅថ្ងៃបុណ្យណូអែល។ កុមារនេះ ត្រូវប្រឈមមុខនឹងចោរគាស់ផ្ទះចំនួន ២នាក់។ យ៉ាងណាមិញ Disney មិនបានបញ្ជាក់ពីកាលបរិច្ឆេទនៃការចាប់ផ្ដើមថតខ្សែភាពយន្តទាំងនេះទេ៕

ប្រភព៖ RT

ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

    Loading...

    ពេញនិយម