David Beckham នឹងទទួលពានរង្វាន់ថ្នាក់ដឹកនាំរបស់ UEFA សម្រាប់ការផ្សព្វផ្សាយបាល់ទាត់ជុំវិញពិភពលោក
David Beckham នឹងទទួលពានរង្វាន់កិត្តិយស ថ្នាក់ដឹកនាំសហព័ន្ធបាល់ទាត់អឺរ៉ុប UEFA President’s Award សម្រាប់កិច្ចខំប្រឹងប្រែង និង ការផ្សព្វផ្សាយអំពីបាល់ទាត់ទៅកាន់គ្រប់ទីកន្លែង លើពិភពលោក។
អតីតប្រធានក្រុមជម្រើសជាតិអង់គ្លេសរូបនេះ ត្រូវបានប្រធាន UEFA លោក Aleksander Ceferin ហៅថា ជា និមិត្តរូបតំណាងបាល់ទាត់ពិតនៃជំនាន់របស់គេ។
Beckham បានប្រឡូកជាមួយវិស័យបាល់ទាត់ជិត២០ឆ្នាំមកហើយ ដោយបង្ហាញខ្លួន ៧៦២ដង និងឈ្នះពានរង្វាន់អោយក្លិបធំៗជាច្រើនដូចជា Manchester United, La Galaxy, Real Madrid, AC Milan និង Paris St-Germain ជាដើម។
David Beckham ក៏បានក្លាយជាជនជាតិអង់គ្លេសទី៣ ដែលឈ្នះពាន UEFA President’s Award បន្ទាប់ពី Bobby Robson នៅឆ្នាំ ២០០២ និង Bobby Charlton នៅឆ្នាំ២០០៨។ សម្រាប់ការប្រគល់ពានរង្វាន់ នឹងធ្វើឡើងនាទីក្រុង Monaco ចុងឆ្នាំនេះ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍