Connect with us

អគ្គិសនីរដ្ឋឥណ្ឌូណេស៊ី កាត់ប្រាក់ខែបុគ្គលិក ដើម្បីសងថ្លៃខាតបង់ដោយសារដាច់អគ្គិសនី

អគ្គិសនីរដ្ឋឥណ្ឌូណេស៊ី កាត់ប្រាក់ខែបុគ្គលិក ដើម្បីសងថ្លៃខាតបង់ដោយសារដាច់អគ្គិសនី

ឥណ្ឌូណេស៊ី៖ ក្រុមហ៊ុនអគ្គិសនីរដ្ឋ ឥណ្ឌូណេស៊ី PLN មានផែនការកាត់ប្រាក់ខែរបស់បុគ្គលិកជិត ៦០លានដុល្លារអាមេរិក ដើម្បីសងថ្លៃខាតបង់ដោយសារដាច់អគ្គិសនី កាលពីថ្ងៃអាទិត្យ ទី៤ ខែសីហា ឆ្នាំ២០១៩ ដែលបានប៉ះពាល់ដល់មនុស្សជិត ២២លាននាក់។

នាយកក្រុមហ៊ុន PLN បានបញ្ជាក់ថា បុគ្គលិករបស់ក្រុមហ៊ុន PLN បើកប្រាក់ខែ ២ប្រភេទ (១- ប្រាក់ខែគោល និង ២- ប្រាក់លើកទឹកចិត្ត) ដោយក្រុមហ៊ុន គ្រោងកាត់ប្រាក់ខែប្រភេទទី២ ប្រសិនបើមានករណីដាច់អគ្គិសនីនៅពេលក្រោយៗទៀត។

ការដាច់អគ្គិសនី កាលពីថ្ងៃអាទិត្យកន្លងទៅ បានបង្កឱ្យកកស្ទះចរាចរណ៍ និងរំខានដល់ក្រុមហ៊ុន ជំនួញ និងទំនាក់ទំនងនានា នៅរដ្ឋធានីហ្សាកាតា និងទីក្រុងដទៃទៀត។ វាជាការដាច់អគ្គិសនីទ្រង់ទ្រាយធំលើកទី១ ក្នុងរយៈពេលជាង ២០ឆ្នាំ។ សូមជម្រាបថា ការដាច់អគ្គិសនីថ្ងៃអាទិត្យ មានរយៈពេលលើសពី ៨ម៉ោង ចាប់ពីម៉ោង១១:៥០ព្រឹក៕

ប្រភព៖ Jakarta Post

ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

    Loading...

    ពេញនិយម