ចុចទីតាំងទាំង ១៤ លើរាងកាយនេះ អាចបំបាត់អាការៈឈឺចាប់នានា
ចុចទីតាំងទាំង ១៤ លើរាងកាយនេះ អាចបំបាត់អាការៈឈឺចាប់នានា
ការចុចទីតាំងជីពចរលើរាងកាយ មាននៅប្រទេសចិន រាប់ពាន់ឆ្នាំមកហើយ ដោយការចុចជីពចរនេះ អាចកាត់បន្ថយការឈឺចាប់ ឬជួយដល់សុខភាពផ្លូវចិត្ត។
ថ្ងៃនេះ “Hello គ្រូពេទ្យ” នឹងណែនាំចំណុចសម្ពាធចំនួន ១៤ ដែលយើងអាចអនុវត្តប្រចាំថ្ងៃបាន។
- ចំណុច Three Miles Point
ចំណុច Three Miles Point នៅក្រោមក្បាលជង្គង់ ចម្ងាយ ៤ សង់ទីម៉ែត្រពីក្បាលជង្គង់។ យើងអាចអង្គុយចុះ ហើយយកដៃ ចុចលើចំណុចនេះ ១នាទី ដោយវាអាចជួយដល់ប្រព័ន្ធរំលាយអាហារ និងព្យាបាលការឈឺក្រពះ ក្អួត និងចង់ក្អួត។ - ចំណុច Third Eye Point
ចំណុច Third Eye Point នៅចន្លោះចិញ្ចើមទាំងសងខាងរបស់យើង ហើយការចុចត្រង់ចំណុចនេះ ១នាទី អាចជួយបំបាត់ការឈឺក្បាល ស្ត្រេស អស់កម្លាំង ឬការធ្លាក់ទឹកចិត្ត។ - ចំណុច Pericardium Point
ចំណុច Pericardium Point ស្ថិតនៅលើកំភួនដៃ (ប្រមាណ ៣អង្អុលដៃ ពីកដៃ) ដោយនៅចន្លោះសរសៃពួរ ហើយការចុច ឬម៉ាស្សាត្រង់ចំណុចនេះ ពី ៤-៥នាទី អាចជួយកាត់បន្ថយបញ្ហាចង់ក្អួត ក្អួត និងពុលពេលធ្វើដំណើរតាមឡាន ឬទូក។ - ចំណុច Tong Zi Liao Point
ចំណុច Tong Zi Liao Point ស្ថិតនៅចុងចិញ្ចើមទាំងសងខាង ហើយការម៉ាស្សាត្រង់ចំណុចនេះ អាចជួយសម្រាលបញ្ហាប្រកាំង និងខ្សោយភ្នែក។ - ចំណុច Big Rushing Point
ចំណុច Big Rushing Point ស្ថិតនៅលើខ្នងជើង ចន្លោះមេជើង និងម្រាប់ជើងជាប់គ្នានោះ ដោយនៅចម្ងាយប្រមាណ ៤សង់ទីម៉ែត្រ ពីម្រាមជើងទាំង២។ ការចុចត្រង់ចំណុចនេះ ១នាទី អាចជួយសម្រាលការឈឺក្បាល ខ្សោយភ្នែក រមួលក្រពើ និងជួយឲ្យការផ្ដោតអារម្មណ៍កាន់តែល្អ។ - ចំណុច Sea of Tranquillity Point
ចំណុច Sea of Tranquillity Point ស្ថិតនៅត្រង់ចំណុចកណ្ដាលដើមទ្រូង ហើយការចុចត្រង់ចំណុចនេះ ១នាទី អាចជួយឲ្យធូរស្រាលអារម្មណ៍ សម្រួលការថប់បារម្ភ ការធ្លាក់ទឹកចិត្ត និងបញ្ហាអារម្មណ៍ផ្សេងទៀត។ - ចំណុច Joining the Valley Point
ចំណុច Joining the Valley Point ស្ថិតនៅចន្លោះមេដៃ និងដៃចង្អុល ហើយការម៉ាស្សាត្រង់ចំណុចនេះ ១នាទី អាចជួយសម្រួលបញ្ហាឈឺធ្មេញ ឈឺក ឈឺស្មា និងឈឺក្បាល។ - ចំណុច Yongquan Point
ចំណុច Yongquan Point ស្ថិតនៅត្រង់បាតជើង ចន្លោះម្រាមជើងទី២ និងទី៣។ ការចុចសង្កត់ត្រង់ចំណុចនេះ ១នាទី អាចជួយទប់ទល់ជាមួយបញ្ហាឈឺក្បាល ចង់ក្អួត និងការសន្លប់។ - ចំណុច Gates of Consciousness Point
ចំណុច Gates of Consciousness Point ស្ថិតនៅជិតកញ្ចឹងក ដោយវាអាស្រ័យតាមលលាដ៍ក្បាល។ ការចុចត្រង់ចំណុចនេះ ១នាទី អាចជួយទប់ទល់ជាមួយបញ្ហាឈឺក្បាល ប្រកាំង និងវិលមុខ។ - ចំណុច Wind Mansion Point
ចំណុច Wind Mansion Point ស្ថិតនៅផ្នែកខាងក្រោយនៃក្បាល ដោយនៅចំកណ្ដាលប្រហោងក្រោមលលាដ៍ក្បាល។ ការចុចត្រង់ចំណុចនេះ ១ ឬ ២នាទី អាចជួយសម្រួលដល់ការឈឺក្បាល ស្អកក និងហូរឈាមច្រមុះ។ - ចំណុច Sea of Vitality Point
ចំណុច Sea of Vitality Point ស្ថិតនៅលើខ្សែចង្កេះ នៅចម្ងាយ ២-៤ចង្អុលដៃ ពីឆ្អឹងខ្នង។ ការចុចត្រង់ចំណុចនេះ ១នាទី អាចជួយសម្រួលការឈឺក្រពះ ការឈឺពោះ និងបញ្ហាមិនរំលាយអាហារ។ - ចំណុច Triple Heater 6 Point
ចំណុច Triple Heater 6 Point ស្ថិតនៅ ១០សង់ទីម៉ែត្រ ពីកដៃ ហើយការចុចត្រង់ចំណុចនេះ ១នាទី អាចកាត់បន្ថយបញ្ហាហើមពោះ។ - ចំណុច Kunlun Mountains Point
ចំណុច Kunlun Mountains Point ស្ថិតនៅចន្លោះឆ្អឹងកែងជើង និងសរសៃពួរសាច់ដុំ Achilles ហើយការចុចត្រង់ចំណុចនេះ ១នាទី ជួយសម្រួលការឈឺចាប់ក ស្មា និងខ្នង។ - ចំណុច Crooked Pond Point
ចំណុច Crooked Pond Point ស្ថិតនៅជិតភ្នែកកែងដៃ ហើយការប្រើមេដៃម៉ាស្សាត្រង់ចំណុចនេះ ១នាទី អាចជួយសម្រួលបញ្ហាស្រៀវរងា គ្រុនក្តៅ និងស្អកក។ វាក៏ជួយដល់ប្រព័ន្ធការពារផងដែរ៕
ប្រភព៖ Hello Krupet

Loading...
- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍