Connect with us

បុរសៗ មិនទាន់ចាស់ទុំដរាបណាដល់វ័យជាង៤០ឆ្នាំ

ប្រុសៗក្រចាស់ជាងស្រីៗ

សង្គម៖ យោងតាមការសិក្សារបស់សកលវិទ្យាល័យ Oxford បានពន្យល់ថា ភាពចាស់ទុំរបស់មនុស្សនៅក្នុងប្រព័ន្ធខួរក្បាលបានវិវឌ្ឍន៍ទៅលើមុខងារនៃបណ្តាញសរសៃប្រសាទដែលវានឹងមានការរីកលូតលាស់រហូតដល់ធំពេញវ័យ ហើយការស្រាវជ្រាវនេះគឺមានគោលបំណងក្នុងការស្វែងរកលក្ខណៈពិសេសនៃភាពផ្លាស់ប្តូរប្រព័ន្ធប្រសាទរបស់មនុស្ស។

អ្នកវិទ្យាសាស្ត្របានធ្វើតេស្តទៅលើបេក្ខជនដែលចូលរួមចំនួន១២១នាក់ចន្លោះអាយុពី៤ទៅ៤០ឆ្នាំដើម្បីស្ទង់មើលពីរូបភាពនៃប្រព័ន្ធខួរក្បាលរបស់ពួកគេ ជាលទ្ធផលបានបញ្ជាក់ថាខួរក្បាលរបស់បុរស និង ស្ត្រីមានលទ្ធភាពដូចគ្នា ប៉ុន្តែចំនុចនៃការរីកលូតលាស់សមត្ថភាពនៃភាពចាស់ទុំរបស់បុរសមានភាពយឺតយ៉ាងជាងស្រ្តី បន្ថែមពីនេះទៀត ស្ត្រីក៏មានការចងចាំបានល្អជាងបុរសផងដែរ។ ហើយភាពចាស់ទុំនេះវាមានចំនុចវិជ្ជមាន និង អវិជ្ជមានអាស្រ័យលើមនុស្ស ព្រោះស្ត្រីមួយចំនួនមិនចូលចិត្តភាពមិនច្បាស់លាស់ឡើយ ដូចនេះវាអាចធ្វើឱ្យទំនាក់ទំនងរវាងមនុស្សពីរនាក់ដំណើរការទៅមិនល្អ ប៉ុន្តែក៏មានស្ត្រីមួយចំនួនទៀតយល់ថាមិនមានបញ្ហាទេដោយសារអត្តចរិតបែបនេះមិនធ្វើឱ្យគេមានភាពធុញទ្រាន់ និង តែងតែមានអារម្មណ៍ស្រស់ស្រាយជានិច្ចពេលបាននៅជិត៕

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

    Loading...

    ពេញនិយម