តារាចម្រៀងមួយដួងទៀតហើយ កញ្ញា ពេជ្រ សោភា ត្រូវបានជនគេបន្លំយកឈ្មោះទៅឆបោក
តារាចម្រៀងពីរដួងហើយ ត្រូវបានរងគ្រោះដោយសារគេយកឈ្មោះគាត់ទៅឆបោកអ្នកដទៃបែបនេះ
ភ្នំពេញ៖ ប្រិយមិត្តធ្លាប់បានដឹងមកហើយថាសព្វថ្ងៃនេះមានមនុស្សឆបោកជាច្រើនដែលកំពុងតែធ្វើសកម្មភាពបោកប្រាស់ទៅអតិថិជនរបស់តារាចម្រៀងជាច្រើនក្នុងការរកស៊ីជំនួញអនឡាញរបស់គាត់ជាដើម។
ឥឡូវនេះមានតារាចម្រៀងមួយដួងទៀតហើយ គឺអ្នកនាង ពេជ្រ សោភា ក៏ត្រូវបានជនមិនស្គាល់មុខ បានយកឈ្មោះរបស់គាត់បន្លំជាកូនចៅគាត់ទៅឆបោកភ្ញៀវ និងអតិថិជនរបស់គាត់ ដែលជាដៃគូរកស៊ីជំនួញជាមួយអ្នកនាងផងដែរ។ តារាចម្រៀងដ៏ល្បីមួយរូបនេះកំពុងតែស្នើរឱ្យកញ្ញាម្នាក់នោះដែលជាជនឆបោក ចូលមកបង្ហាញខ្លួន ដើម្បីធ្វើការសងសំណងទៅអ្នកដែលចាញ់បោកដែលត្រូវជាភ្ញៀវរបស់គាត់វិញ បើមិនដូច្នេះនឹងត្រូវផ្តន្ទាទោសតាមច្បាប់។
អ្នកនាង ពេជ្រ សោភា ក៏បានសរសេរសារបង្ហោះនៅលើបណ្តាញសង្គមហ្វេសដោយនិយាយដូច្នេះថា “សូមបុគ្គលឈ្មោះ ភន់ ភីរុំ ជាម្ចាស់អត្តសញ្ញាណប័ណ្ណ ត្រូវជាជនខិលខូច ឬជាចោរដែលបានបោកភ្ញៀវ ទូរស័ព្ទទៅភ្ញៀវឱ្យវេលុយ បានសម្រេច។ សូមចូលខ្លួនមកបំភ្លឺ នឹងដោះស្រាយក្នុងរយៈពេលបីថ្ងៃ បើមិនដូច្នេះទេ យើងនឹងធ្វើតាមច្បាប់។
នាងខ្ញុំ ពេជ្រ សោភា សូមធានា មិនចាប់ មិនប៉ះពាល់ នឹងមិនហិង្សាកើតឡើងនោះឡើយ”។ លើកនេះជាលើកទីពីរហើយដែលតារាចម្រៀងពីរនាក់ត្រូវបានជនល្មើសបោកភ្ញៀវរបស់គាត់ក្នុងនោះមាន៖ អ្នកនាង ពេជ្រ សោភា និង កញ្ញា សុខ ពិសី ដូច្នេះសូមបងប្អូនប្រុងប្រយ័ត្ន៕
អត្ថបទ៖ ឡុង រតនា

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍