តំបន់មួយចំនួន នៅខេត្តមណ្ឌលគិរី ត្រូវបានលិចលង់
ផ្លូវ ស្ពាន សាលារៀន លិចអស់ហើយ
មណ្ឌលគិរី៖ រយៈពេលប្រមាណ ៤ថ្ងៃមកហើយ ខេត្តមណ្ឌលគិរី ស្ទើរតែគ្មានពន្លឺព្រះអាទិត្យ ព្រោះតែសម្ពាធអាកាសនៅតែបន្តគ្របដណ្ដប់ដោយផ្ទៃមេឃស្រទំ និងភ្លៀងពីរលឹមទៅខ្លាំង។ លក្ខណៈបែបនេះបានធ្វើឱ្យតំបន់មួយ ចំនួននៅស្រុកចំនួន៣ គឺស្រុកកោះញែក ស្រុកកែវសីមា និងតំបន់ព្រំដែនកម្ពុជា-វៀតណាម ក្នុងស្រុកពេជ្រាដា កំពុងរងនូវជំនន់ទឹកភ្លៀង។ នេះបើតាមអត្ថបទព័ត៌មានរបស់មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី។
គិតត្រឹមព្រឹកថ្ងៃទី៨ ខែសីហា ភូមិចំនួន៤ ក្នុងឃុំណងឃីលឹក ស្រុកកោះញែក កំពុងរងផលប៉ះពាល់ពីទឹកជំនន់តាំងពីល្ងាចម្សិលមិញ ហើយសាលារៀនកោះម្យើល និងសាលាជ្រៃសែន ត្រូវផ្អាកការសិក្សាមួយពេលសិន ព្រោះទឹក កំពុងជន់លិចមិនថមថយទៅវិញ។ ផ្លូវនិងស្ពាន ឆ្ពោះទៅកាន់ភូមិកោះម្យើលលើ និងភូមិកោះម្យើលក្រោម មានផ្នែកខ្លះ កំពុងមានទឹកហូរកាត់មិនអាចធ្វើដំណើរ។
ចំណែកនៅស្រុកកែវសីមាវិញ ទីតាំងមួយចំនួនកំពុងលិចលង់ ហើយស្ពានដែកដ៏សំខាន់ឆ្លងកាត់អូរទេរ ប្រវែង៦០ម៉ែត្រតភ្ជាប់រវាងឃុំមេម៉ង់ និងឃុំចុងផ្លាស់ ដែលជាផ្លូវច្រកសេដ្ឋកិច្ចតែមួយគត់ សម្រាប់ប្រជាពលរដ្ឋឆ្លងមកទីប្រជុំជនខេត្តមណ្ឌលគិរី ត្រូវបានទឹកជន់លិចអស់រយៈពេលរាប់សិបម៉ោង ក្រោយមានភ្លៀងមួយមេធំតាំងពីល្ងាចថ្ងៃទី០៦ សីហា៕
អត្ថបទ៖ ចាន់ សោភ័ណ្ឌលាភ

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍